សម្តេច​ ហ៊ុន សែន សន្យា​កាត់​ដៃចោល​ប្រសិន​បើ​ស្នើ​ឲ្យលើក​លែង​ទោស ឯកឧត្តម សម រង្ស៊ី ម្តង​ទៀត​

នៅក្នុងបទ​អត្ថា​ធិប្បាយ​របស់​ខ្លួន​​អំពីបញ្ហា​នយោបាយ​នៅកម្ពុជា សម្តេចនាយករដ្ឋ​ម​ន្រ្តីបានប្រកាសថា ​នឹង​កាត់​ដៃ​ស្តាំ​ខ្លួនឯង​ចោលប្រសិន​បើ​សម្តេច​ស្នើឲ្យ​លើកទោស​លើកទី ៣ ដល់​អ្នកណាម្នាក់​។ បើទោះបី​ជាប្រមុខ​រដ្ឋាភិបាល​​មិននិយាយ​ចំ​ឈ្មោះឯក​ឧត្តម​ សម រង្ស៊ី មេបក្សសង្គ្រោះជាតិ​ក្តី ក៏គេ​ដឹងថា​ការលើក​ឡើង​របស់​សម្តេច ធ្វើឡើងទំនង​ផ្ញើសារ​ប្រាប់​ទៅ​ឯ​កឧត្តម សម រង្ស៊ី។ «ខ្ញុំបានចុះហត្ថលេខាស្នើឲ្យលើកលែងទោស​ពីរដងហើយ...។ បើលើកនេះទៀត ខ្ញុំនឹងកាត់ដៃស្តាំ​ខ្លួន​ឯង​ចោល»។ នេះជាការប្រកាស​របស់​សម្តេច ហ៊ុន សែន នៅ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​​និស្សិត​សាលា​ភូមិន្ទ​នីតិ​សាស្រ្ត​និងវិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច​ ទន្ទឹម​នឹង​និយាយពី​នយោបាយ«​មានឯង​អត់​អញ មានអញអត់ឯង»។

សារព័ត៌មាន​ថ្មីៗ​នឹង​លម្អិត​ព័ត៌មាន​​នេះ​នៅ​ពេល​ក្រោយ​។