នាយករដ្ឋមន្ត្រី​ព្រមាន​អ្នក​ប្រើ​ពាក្យ​អសុរោះ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន

ពី​ពិធី​ចែក​សញ្ញាបត្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃទី២៨នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ព្រមាន​អ្នកប្រើប្រាស់​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បាន​ចូល បញ្ចេញមតិ​អសុរោះ ឬ​ជេរប្រមាថ ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច។

សម្តេច​​ថ្លែង​ថា ប្រសិន​​គាត់​បញ្ជា​សមត្ថកិច្ច​​ឲ្យ​ស្វែងរក​​អ្នក​ជេរ​ប្រមាថ អ្នកប្រើប្រាស់​​ពាក្យ​អសុរោះ​​នោះ សមត្ថកិច្ច​​នឹង​រកឃើញ​​មុខ​ភ្លាម  ព្រោះ​សមត្ថកិច្ច​ស្គាល់មុខ​ អ្នក​ដែល​​សរសេរ​​បញ្ចេញ​មតិ​​អសុរោះ​។ សម្តេច​​បានបញ្ជាក់​ថា ​អ្នកអាច​ប្រឆាំងបាន​ តែកុំ​ឲ្យ​​ជេរ​ក្នុង​​ទំព័រ​ហ្វេ​ស​ប៊ុ​ក​​៕​