ហ្រ្វាង​ដុំ​ ឬ​ហ្រ្វាង​ថាស?

ហ្រ្វាង​ដុំ​ ឬ​ហ្រ្វាង​ថាស?

រថយន្ត​ និង​ម៉ូតូ​​មួយ​ចំនួន​ នា​ពេល​បច្ចុប្បន្ន​នេះ ​មាន​បំពាក់​នូវ​ហ្រ្វាំង​ពីរ​ប្រភេទ​ គឺ​ហ្រ្វាំង​ថាស​ និង​ហ្រ្វាំង​ដុំ។ ហ្រ្វាំង​ថាស​ត្រូវ​បាន​ប្រើ​សម្រាប់​កង់​មុខ​នៃ​រថយន្ត​ និង​ម៉ូតូ​ភាគ​ច្រើន។ តើ​អ្នក​ធ្លាប់​មាន​ចម្ងល់​ទៅ​លើ​មូលហេតុ​ទាំង​នេះ​ដែរ​ឬ​ទេ? តើ​ហ្រ្វាំង​ថាស​ ឬ​ហ្រ្វាង​ដុំ​មួយ​ណា​ល្អ​ជាង?

 

ហ្រ្វាង​ដុំ​

ហ្រ្វាង​ដុំ​ ឬ​ហ្រ្វាង​ថាស?

ហ្រ្វាងដុំ​ដែល​មាន​​​សណ្ឋាន​ដូច​រូប​ខាង​លើ​ ​​គឺ​ធ្វើ​ឡើង​ដោយ​មាន​ដែក​រាង​​​ដូច​ចាន់​ស្រាក់​​​​ភ្ជាប់​នឹង​ភ្លៅ​​នៃ​រថយន្ត​ ឬ​ទោចក្រយានយន្ត​ ហើយ​នៅ​ពី​ខាង​ក្នុង​មាន​​ស្បែក​សម្រាប់​កកឹត​នឹង​ដុំ​ដែក​រាង​ចាន់​ស្រាក់​នោះ។ កាល​ណា​អ្នក​បើក​ចាប់​ ឬ​ជាប់​ហ្រ្វាង​​ ស្បែក​ដែល​នៅ​​ខាង​ក្នុង​​​នោះ​នឹងរុញ​ផ្ទប់​​ទៅ​លើ​ដុំ​ហ្រ្វាង​នោះ ធ្វើ​ឲ្យ​យាន​ជំនិះ​បន្ថយ​ល្បឿន​ ឬ​ឈប់។

 

ប៉ុន្តែ​រាល់​ពេល​ជាន់​ហ្រ្វាង​ កម្ដៅ​នឹង​កើត​មាន​ឡើង។ បើ​គេ​ជិះ​ចុះ​ចំណោត​ ហើយ​ត្រូវ​ជាន់​ហ្រ្វាំង​ជាប់​រហូត​ កម្លាំង​កកិត​រវាង​ដុំ​ហ្រ្វាង​ និង​ស្បែង​នឹង​បង្កើត​ជា​កម្ដៅ​កាន់​តែ​ខ្លាំង។ កាល​ណា​​ការ​ជាន់​ហ្រ្វាំង​មាន​រយៈពេល​យូរ​បែប​នេះ​ នោះ​គុណភាព​របស់​ហ្រ្វាំង​ដុំ​ក្នុង​ការ​ពន្យឺត​ ឬ​បញ្ឈប់​យាន​ជំនិះ​នឹង​ធ្លាក់​ចុះ​មិន​ខាន។

 

 

ហ្រ្វាង​ថាស​

ហ្រ្វាង​ដុំ​ ឬ​ហ្រ្វាង​ថាស?
ជា​ហ្រ្វាំង​ដែល​មាន​ថាស​ស្ដើង​ ហើយ​មាន​ស្បែក​ពីរ​បន្ទះ​កៀប​ពី​សងខាង​ ដូច​រួប​ខាង​លើ។ មិន​ដូច​ហ្រ្វាង​ដុំ​ ហ្វ្រាង​ថាស​ត្រូវ​បាន​រចនា ​អាច​អនុញ្ញាត​ឲ្យ​ខ្យល់​ក្ដៅ​ភាយ​ចេញ​ក្រៅ​ ដូច្នេះ​វា​អាច​រក្សា​ភាព​ត្រជាក់​ដល់​ថាស​ហ្រ្វាំង​ជានិច្ច។

 

រថយន្ត​ ឬ​ម៉ូតូ​ប្រណាំង​គឺ​និយម​ប្រើ​ហ្រ្វាំង​ថាស​ ទាំង​មុខ​ទាំង​ក្រោយ​ ដោយសារ​គេ​អាច​បើក​ក្នុង​ល្បឿន​លឿន​​នៅ​ផ្លូវ​បទ​ និង​ជាន់​ហ្វ្រាង​គំហុក​ ដោយ​ពុំ​មាន​ឡើង​កម្ដៅ​ធ្វើ​ឲ្យ​ខូចខាត​ទៅ​ដល់​គ្រឿង​ផ្សេង​ៗ។

 

 

អីចឹង​ ហ្រ្វាង​ដុំ​ ឬ​ហ្រ្វាង​ថាស?

ទាំង​ហ្រ្វាង​ដុំ​ និង​ហ្រ្វាង​ថាស​ត្រូវ​បាន​កែ​លម្អ​ឲ្យ​ប្រសើរ​ហើយ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ។ ហ្រ្វាង​ដុំ​បច្ចុប្បន្ន​អាច​ចាប់​ឲ្យ​រថយន្ត​ឈប់​ល្អ​ជាង​ហ្រ្វាង​ថាស​ ដែល​ផលិត​ក្នុង​ទសវត្សរ៍​​​១៩៧០​ទៅ​ទៀត។ តាម​ការ​ស្រង់​ព័ត៌មាន​ពី​អ្នក​ប្រើប្រាស់​រថយន្ត​បំពាក់​ហ្រ្វាង​ទាំង​ពីរ​​ប្រភេទ​ ការ​បំពាក់​ហ្រ្វាង​ដុំ​សម្រាប់​កង់​ក្រោយ​​នៃ​រថយន្ត​គឺ​ល្អ​គ្រប់​​គ្រាន់ហើយ ជា​ពិសេស​​​គឺមាន​ប្រសិទ្ធភាព​ក្នុង​​​ការចត​រថយន្ត​។

 

ចំណែក​ហ្រ្វាង​ថាស​ដែល​បំពាក់​ភាគច្រើន​នៅ​កង់​មុខ​នៃ​រថយន្ត​ គឺ​ដើម្បី​​​​​អាច​បញ្ឈប់​រថយន្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ ពី​ព្រោះ​​នៅ​ពេល​ជាន់​ ឬ​ចាប់​ហ្រ្វាង​​ទម្ងន់​​នៅ​លើ​រថយន្ត​នឹង​​រុញ​ទៅ​មុខ។ ប៉ុន្តែ​បើ​​គេ​ចង់​​បំពាក់​ហ្រ្វាង​ថាស​​លើ​កង់​ទាំង​​បួន​ នោះ​មនុស្ស​ជា​ច្រើន​អាច​នឹង​ឈប់​ទិញ​រថយន្ត​មក​ប្រើ​ ដោយសារ​តម្លៃ​នៃ​ហ្រ្វាង​ថាស​ថ្លៃ​។ ម្យ៉ាង​ការ​បំពាក់​ហ្រ្វាង​ដុំ​នៅ​​លើ​កង់​ក្រោយ​នៃ​រថយន្ត​ ជំនួយ​ក្នុង​ការ​ចត​រថយន្ត​​ផង៕

 

ចុច​អាន៖ទស្សនា​វីដេអូ​នៃ​​​ការ​កើន​ឡើង​​​សំណល់​​លំហ​​អាកាស​​ រយៈ​ពេល​៦០​ឆ្នាំ​កន្លង​មក​នេះ

 

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ procarmechanics, edmunds