​អង់គ្លេស​ជួប​គ្រោះ​ទឹក​ជំនន់​លិច​ទីក្រុង​បុរាណ York


​អង់គ្លេស​ជួប​គ្រោះ​ទឹក​ជំនន់​លិច​ទីក្រុង​បុរាណ York

​ប្រជាជន​អង់គ្លេស​​រាប់​ពាន់​នាក់​​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​​​​នៅក្រុង Yorkshire និង Lancashire ​បន្ទាប់ពី​​ច្រក​ទ្វារ​ការ​ពារ​ទឹក​ជំនន់​​​ក្នុង​​ទីក្រុង​ប្រវត្តិសាស្ត្រ​នេះ ​ត្រូវ​បាន​បើក​ដោយ​ចេតនា​ដោយ​ភ្នាក់​ងារ​បរិស្ថាន នាំ​ឲ្យ​​មាន​ទឹក​ហូរ​​ធ្លាក់​យ៉ាង​គំហុក​វាយ​លុក​ចូល​ទីក្រុង​។

 

​​​​​​​​អង់គ្លេស​ជួប​គ្រោះ​ទឹក​ជំនន់​លិច​ទីក្រុង​បុរាណ York

 

ភ្នាក់ងារ ខាង​លើ​សម្រេច​ចិត្ត​​បើក​ទ្វារ​​ការ​ពារ​ទឹក​ជំនន់ Foss Barrier ​របស់​ទីក្រុង​នេះ ចំ​ពេល​មាន​ភាព​ភ័យ​ខ្លាច​ថា​ទឹក​នៅ​ក្នុង​អាង​​បាន​ជ្រាបចូល​​​ក្នុង​អគារ​​​​​​​​ទ្វារ​ទឹក​​ដ៏​សំខាន់​ ​​​​​ដែល​ធ្វើ​ឲ្យ​ភ្លើង​អគ្គិសនី​​មិន​​អាច​ដំណើរ​ការ ​ដើម្បី​បូម​ទឹក​​ចេញ​ពី​ទីក្រុង​​​បាន។​

 

ទ្វារ​​​របាំង​ទឹក​ជំនន់​ត្រូវ​បាន​បើក​​កាល​ពី​យប់​ថ្ងៃ​សៅរ៍កន្លង​ទៅ ​និង​ធ្វើ​ឲ្យ​​ទាហាន និង​ក្រុម​ជួយ​សង្គ្រោះ​បាន​ជម្លៀស​មនុស្ស​ជា​ច្រើន​ពី​កន្លែង​លិច​ទឹក​ ដែល​ផ្ទះ​ជាង ៣៥ ០០០កន្លែង​កំពុង​បន្ត​​ជន់​លិច។

 

ខណៈ​ពេល​ទីក្រុង Yorkshire ​ជា​តំបន់​ដែល​លិច​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​គេ​មួយ ​ទឹក​ជំនន់​នេះ​ក៏​បាន​បាន​លិច​នៅ​សង្កាត់​​​ជាច្រើន​ទៀត​នៅ​ភាគ​ខាង​ជើង​ប្រទេស​អង់គ្លេស​ដូច​ជា Leeds, Greater Manchester, Cumbria និង​ Lancashire ។ ផ្ទះ​ជាង ៧ ៥០០កន្លែង ​នៅ​ Greater Manchester និង Lancashire ​គ្មាន​អគ្គិសនី​ ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ ប្រជាជន​​ជាច្រើន​បាន​ស្នើ​​ឲ្យ​បិទ​ភ្លើង​លំអ​​បុណ្យ​គ្រិស្ដ​ស្មាស ​ដើម្បី​សន្សំ​ភ្លើង​ទុក​សម្រាប់​តម្រូវ​ការ​ចាំបាច់។

 

ចំណែក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស David Cameron ​​ដឹក​នាំ​​ប្រជុំ​​​សង្គ្រោះ​បន្ទាន់​និយាយ​ថា ​”យើង​នឹង​ធ្វើ អ្វី​ៗ​គ្រប់​យ៉ាង​ ​ដើម្បី​ជួយ​ប្រជាជន​យើង ​តាម​ពេល​ដែល​អាច​ធ្វើ​បាន”៕

 

​អង់គ្លេស​ជួប​គ្រោះ​ទឹក​ជំនន់​លិច​ទីក្រុង​បុរាណ York

 

​អង់គ្លេស​ជួប​គ្រោះ​ទឹក​ជំនន់​លិច​ទីក្រុង​បុរាណ York

 

​អង់គ្លេស​ជួប​គ្រោះ​ទឹក​ជំនន់​លិច​ទីក្រុង​បុរាណ York

 

​អង់គ្លេស​ជួប​គ្រោះ​ទឹក​ជំនន់​លិច​ទីក្រុង​បុរាណ York

 

​អង់គ្លេស​ជួប​គ្រោះ​ទឹក​ជំនន់​លិច​ទីក្រុង​បុរាណ York

 

 

ចុចអាន៖ វៀតណាម​​​ជាប់​ចំណាត់​​​ថ្នាក់​ពិភពលោក ខាងរង​​ការ​ខូច​ខាត​ដោយ​សារ​​ប្រែ​ប្រួល​អាកាស​ធាតុ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព​៖ Dailymail