ក្រសួង​អប់រំ​​ពង្រឹង​​ការ​សរសេរ​​តាម​អាន​​ចាប់ពី​ថ្នាក់​ទី​ ១​​ ដល់​ ទី​៩

ក្រសួង​អប់រំ​​ពង្រឹង​​ការ​សរសេរ​​តាម​អាន​​ចាប់ពី​ថ្នាក់​ទី​ ១​​ ដល់​ ទី​៩

​ការ​សរសេរ​តាម​អាន​ជា​បំណិន​ដ៏​សំខាន់​ក្នុង​ភាសា​ខ្មែរ និង​អក្សរសាស្ត្រ​ខ្មែរ​ដែល​ញ៉ាំង​ឲ្យ​អ្នក​សិក្សា​មាន​បម្រុង​ប្រយ័ត្ន​ចងចាំ សរសេរ​បាន​ត្រឹមត្រូវ​តាម​អក្ខរាវិរុទ្ធ ក្បួនខ្នាត​វេយ្យាករណ៍ និង​ចេះ​ពី​របៀប​សរសេរ​អត្ថបទ​បាន​ច្បាស់លាស់​។ ដើម្បី​ឲ្យ​ការ​រៀន និង​បង្រៀន​សរសេរ​តាម​អាន​នៅ​កម្រិត​បឋមសិក្សា​ចាប់ពី​ថ្នាក់​ទី​១ ដល់​ទី​៩ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្ដីណែនាំ​បន្ថែម​ម៉ោង និង​ពង្រឹង​ការ​សរសេរ​តាម​អាន​ដល់​សិស្ស​។​

 

ក្រសួង​អប់រំ​​ពង្រឹង​​ការ​សរសេរ​​តាម​អាន​​ចាប់ពី​ថ្នាក់​ទី​ ១​​ ដល់​ ទី​៩

 

 

​ជាមួយគ្នា​នោះ​ផង​ដែរ កាលពី​ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​២០១៥ កន្លងទៅ ក្រសួង​អប់រំ​ក៏​បាន​ដាក់បញ្ចូល​ការ​សរសេរ​តាម​អាន ទៅ​ក្នុង​ការ​ប្រលង​សញ្ញា​ប​ត្រ​មធ្យមសិក្សា​បឋមភូមិ និង​ការ​បញ្ចូល​សិក្សា​អត្ថបទ​ទាំងមូល​ទៅ​ក្នុង​ការសិក្សា​ពី​ថ្នាក់​ទី​៧ ដក់​ថ្នាក់​ទី​១២ សម្រាប់​ឆ្នាំ​សិក្សា​២០១៥-២០១៦​។​

 

​នៅ​ក្នុង​សេចក្ដីណែនាំ​បាន​បង្ហាញ​ថា ការ​បង្រៀន​សរសេរ​តាម​អាន ត្រូវ​ប្រើប្រាស់​ម៉ោង​សិក្សា​ដែល​បាន​កំណត់​ក្នុង​កម្មវិធីសិក្សា​ភាសា​ខ្មែរ​ដោយ​បែងចែក​ច្បាស់លាស់​ក្នុង​កាលវិភាគ​ប្រចាំ​សប្ដាហ៍​។ ការ​បង្រៀន​សរសេរ​តាម​អាន ត្រូវ​បង្រៀន​នៅ​ក្រោយ​អំណាន ឬ​ក្រោយ​ការ​ស្ដាប់ និង​សំណេរ​ក្នុង​ផ្នែក​វាយតម្លៃ បន្ថែម​លើ​ម៉ោង​សរសេរ​តាម​អាន​ដែល​មាន​ស្រាប់​លើ​សៀវភៅ​គ្រូ​។ ក្រៅ​ពី​ការ​ប្រើប្រាស់​ម៉ោង គ្រូ​ត្រូវ​រៀបចំ​អត្ថបទ​សម្រាប់​សរសេរ​តាម​អាន ដោយមាន​អត្ថបទ​ដកស្រង់ ឬ​អត្ថបទ​តែង​ដោយ​ខ្លួនឯង ហើយ​អត្ថបទ​ដែល​លើក​យក​មក​ឲ្យ​សិស្ស​សរសេរ អាច​ជា​កន្សោមពាក្យ កថាខណ្ឌ អត្ថបទ​ខ្លីៗ ឬ​ជា​វគ្គ​ដកស្រង់​ផ្នែក​ណាមួយ​នៃ​រឿង ដែល​មាន​កម្រិត​ទំហំ និង​ខ្លឹមសារ​សមស្រប​នឹង​រយៈពេល​នៃ​សំណេរ​។​

 

​ដោយឡែក​សម្រាប់ សំណេរ​ពាក្យ​ត្រូវ​អនុវត្ត​តាម​សៀវភៅ​សិក្សា​គោល​បច្ចុប្បន្ន សំណេរ​ពាក្យ​ជា​ផ្លូវការ​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ និង​វចនានុក្រម​ខ្មែរ​ភាគ​១ និង​ភាគ​២ (​សម្ដេច ជួន ណាត​) បោះពុម្ព​គ្រា​ចុង​ក្រោយ​ឆ្នាំ​១៩៦៧៕
 

 

អត្ថបទ​៖ ចេ​ន សុជាតា​
ប្រភព៖ Vayofm.com