ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​ដឹក​ភី​ហ្សា​បុក​ស្លាប់

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងផ្លូវ ​ត្រូវ​ម៉ូតូ​ដឹក​ភី​ហ្សា​បុក​ដួល​ផ្កាប់មុខ​ស្លាប់ ចំណែក​អ្នក​ដឹក​ភី​ហ្សា​ រង​របួសស្រាល ដែល​គ្រោះថ្នាក់​ អកុសល​នេះ​ កើតឡើង​​កាល​ពី​ វេលា​ម៉ោង​៩​​ និង៤០​​នាទី​យប់​ថ្ងៃ​ទី​២៧ ខែធ្នូ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​កែង​ ផ្លូវ​បេតុង​ ស្ថានីយប្រេងឥន្ធនៈ​ស៊ូ​គី​ម៉ិច ស្ថិត​ក្នុង​ភូម​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

​បុរស​រង​គ្រោះ​​ដែល​​ស្លាប់​ ឈ្មោះ មាស សា​វី​ន ​អាយុ​៤៨​​ឆ្នាំ ស្នាក់​នៅ​ភូមិ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​​ភូមិ​មិត្តភាព ​សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លង​កើតហេតុ​បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ ជិះ​ម៉ូតូ​ពី​ត្បូង​ទៅ​ជើង ​ហើយ​ស៊ី​ញ៉ូ​បត់​ឆ្វេង​ ឆ្លងផ្លូវ​មិន​ទាន់​ផុត ​ស្រាប់តែ​ម៉ូតូ​ដឹក PIZZA ​បើកបរ​យ៉ាង​ លឿន​ពី​ជើង​ទៅ​ ត្បូងក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​ មិន​ទាន់​ជ្រុល​ទៅ​បុក​ម៉ូតូ​ឆ្លង ផ្លូវ​ចំពាក់​កណ្តាល​ម៉ូតូ​ពេញ ទំហឹង​បណ្តាល​ ឱ្យ​​អ្នក​បើក​ម៉ូតូ​អត់​ពាក់​មួក​ការពារ​ សុវត្ថិភាព​ដួល​ផ្កាប់ មុខ​បោក​នឹង​ថ្នល់​ហូរ​ ឈាម​ចេញ​តាម​មាត់​ និង​​ច្រមុះ​ហើយ​ ដកដង្ហើម​ចង្រិត ។ រីឯ​អ្នក​ជិះម៉ូតូ​​ដឹក​ភី​ហ្សា​ពាក់ មួក​ការពារ​សុវត្ថិភាព​ រង​របួស​ស្រាល ។

ក្រោយ​ពេល​កើតហេតុ​ អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​​​នៅ គ្លីនិកឯក​ជនមួយ ជា​អកុសល​ ដោយសារ​ស្ថានភាព​ ធ្ងន់ធ្ងរ​ពេក​ពេលទៅ​ ដល់​ពាក់​កណ្តាល ផ្លូវ​​ក៏​​ស្លាប់ តែ​សាច់ញាតិ​មិន​ អស់ចិត្ត​​ដឹក​ទៅដល់​​មន្ទីរពេទ្យ​ កាល់​ម៉ែ​ត ​ត្រូវ​គ្រូពេទ្យ​ពិនិត្យ​ហើយ​ ប្រាប់​ថាគាត់​ស្លាប់​ហើយ ​ទើប​សាច់ញាតិ​ ដឹក​យក​ទៅធ្វើបុណ្យ​តាម​ ប្រពៃណី រីឯ​អ្នក​រង​របួសស្រាល​រួម​ ជាមួយ​ម៉ូតូ​២​គ្រឿង​ត្រូវ​ បាន​សមត្ថកិច្ចយក​ទៅ​ ដោះស្រាយ​នៅ​ការិយាល័យ​នគរបាល​ ចរាចរណ៍​ផ្លូវគោក​ រាជធានី​ភ្នំពេញ ៕

ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​ដឹក​ភី​ហ្សា​បុក​ស្លាប់

ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​ដឹក​ភី​ហ្សា​បុក​ស្លាប់
ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​ដឹក​ភី​ហ្សា​បុក​ស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត