ឥណ្ឌា និងប៉ាគីស្ថានគ្រោង នឹងរៀបចំកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេស នៅខែមករាខាងមុខ

ញ៉ូវដេលី៖ ប្រទេស ឥណ្ឌា និងប៉ាគីស្ថាន គ្រោងនឹងរៀបចំ កិច្ចប្រជុំថ្នាក់រដ្ឋមន្តី្រ ការបរទេស នៅក្នុងខែមករា ឆ្នាំ២០១៥ខាងមុខ នេះបើយោងតាម សេចក្តីរាយការណ៍របស់ភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ។

ប្រភពដដែលបានឲ្យដឹងថា កិច្ចពិភាក្សានេះ នឹងរៀបចំនៅរដ្ឋធានី ឥស្លាម៉ាបាដ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ខាងមុខ ហើយលោករដ្ឋមន្ត្រី S. Jaishankar នឹងធ្វើដំណាងរបស់ប្រទេស ឥណ្ឌា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សានេះ។

កិច្ចប្រជុំនេះ នឹងធ្វើឡើងបន្តពីសន្និសិទ ស្តីពីបម្រែបម្រួលអាកាសធាតុ ដែលនឹងរៀបចំឡើង នៅរាជធានីបាងកក ប្រទេស ថៃ។ សូមជម្រាបថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ចាប់ផ្តើមប្រសើរឡើងវិញ ចាប់តាំងពីលោក Modi បានធ្វើកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប្រទេស ប៉ាគីស្ថានលោក Nawaz Sharif នៅរដ្ឋធានី ប៉ារីស កាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅនេះ។

គួររំលឹកផងដែរថា ប្រទេស ឥណ្ឌា និងប៉ាគីស្ថាន ធ្លាប់មានការប្រឈមមុខដាក់គ្នា យ៉ាងធ្ងន់ធ្ងរចំនួនបីលើករួចមកហើយ ក្នុងរយៈពេល ៦០ឆ្នាំកន្លងទៅនេះ ដោយសារបញ្ហាជម្លោះដណ្តើមដែនដី Kashmir៕

ឥណ្ឌា និងប៉ាគីស្ថានគ្រោង នឹងរៀបចំកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេស នៅខែមករាខាងមុខ