ព្រលានយន្តហោះ មួយនៅអាមេរិក អបអរអ្នកដំណើរ ទី១០០លាន និង ជូនរង្វាន់ មិននឹកស្មានដល់

វ៉ាស៊ីនតោន៖ បុរសជនជាតិអាមេរិក ម្នាក់បានទទួល លាភសំណាង ដ៏គួរឲ្យរន្ធត់បំផុត កាលពី ថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ ២០១៥ នៅពេលដែលលោក ត្រូវបានព្រលានយន្តហោះ អន្តរជាតិ Hartsfield-Jackson Atlanta ប្រកាស ថាជាអ្នកដំណើរទី ១០០ លាន ហើយនិងប្រគល់ជូន រង្វាន់មានតម្លៃមួយចំនួន ដូចជា រថយន្ត និង កាដូបន្ថែមទៀត ផងដែរ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ នេះទៀតថា បុរសដ៏មហាសំណាង ខាង លើនេះមានឈ្មោះ  Larry Kendrick ជាប្រជាជនមកពីរដ្ឋ មីស៊ីស៊ីពពី បានទទួល កិត្តិយស ក្នុងនាម ជាអ្នកដំណើរទី ១០០លាននាក់ ដោយដើរលើកម្រាលព្រំក្រហម នៅឯអាកាសយានដ្ឋាន ក្នុងរដ្ឋចរជា ខាងលើនេះ ចំពោះមុខអ្នកដំណើរ អត់ សំណាងជាច្រើន។

គួរបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិ  Hartsfield-Jackson Atlanta សម្រេចបានអ្នក ដំណើរឆ្លងកាត់ចំនួន ១០០ លាននាក់នេះ ជាលើកដំបូងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ហើយ ក៏ជាព្រលានយន្តហោះតែមួយគត់លើលោក ដែលទទួលបានអ្នកដំណើរ ១០០លាននាក់ តែក្នុងរយៈពេល មួយឆ្នាំ ផងដែរ។

បើតាមការផ្សាយព័ត៌មានរបស់អាកាសយានដ្ឋានឲ្យដឹងថា “អ្នកដំណើរទី ១០០លាន គឺលោក Larry បានទទួល រថយន្តម៉ាក Nissan Altima មួយគ្រឿង, សំបុត្រយន្តហោះ ធ្វើដំណើរទៅ មកចំនួនពីរដង ទៅទីណាក៏បានពី ក្រុមហ៊ុន Delta Flies, និង Gift card 500$៕”

ព្រលានយន្តហោះ មួយនៅអាមេរិក អបអរអ្នកដំណើរ ទី១០០លាន និង ជូនរង្វាន់ មិននឹកស្មានដល់