​កាសែត​ពិសេស ” ប្រទេស​ចិន​-​ខេត្ត​យូ​ន​ណាន​” បានចេញ​ផ្សាយ ជា​លើកដំបូង នៅ​ប្រទេស​ថៃ​

ភ្នំពេញ: ថ្ងៃទី​១៥ ខែ​នេះ កាសែត​ពិសេស ភាសា​អង់គ្លេស «​ប្រទេស​ចិន​-​ខេត្ត​យូ​ន​ណាន​» ដែល​បង្កើត​រួមគ្នា ដោយ​ក្រុម​កាសែត «​យូ​ន​ណាន​ដេលី​» ប្រទេស​ចិន និង​កាសែត «​ជនជាតិ​» ប្រទេស​ថៃ បានចេញ​ផ្សាយ ជា​លើកដំបូង នៅ​ទីក្រុង​បាងកក​។ នេះ​ជាការ​ឈាន​ជំហាន​ថ្មី​មួយ នៃ​ការសហការ​រវាង «​យូ​ន​ណាន​ដេលី​» និង​កាសែត​សំខាន់ៗ នៃ​ប្រទេស​ថៃ​។​

​យោងតាម​កិច្ចព្រមព្រៀង សហការ​កាសែត​ពិសេស​ភាសា​អង់គ្លេស «​ប្រទេស​ចិន​-​ខេត្ត​យូ​ន​ណាន​» នេះ​នឹង​ចេញផ្សាយ នៅ​ទូទាំងប្រទេស​ថៃ ជាមួយនឹង​កាសែត «​ជនជាតិ​» ប្រទេស​ថៃ ។ រៀងរាល់ខែ   «​ប្រទេស​ចិន​-​ខេត្ត​យូ​ន​ណាន​» នឹង​ចេញផ្សាយ​ពីរដង (​សប្តាហ៍​ទី​១ និង​ទី​៣) ម្តង​ចេញផ្សាយ​តែ​ខ្ទង់​មួយ (​មាន​ព័ណ៌​)​។​

​ប្រធានបទ​នៃ «​ប្រទេស​ចិន​-​ខេត្ត​យូ​ន​ណាន​» នេះ​គឺ​៖
-​ធ្វើ​របាយការណ៍ អំពី​ស្ថានភាព​ថ្មី និង​វិធានការ​ថ្មី នៃ​ការអភិវឌ្ឍ​នៃ​ខេត្ត​យូ​ន​ណាន​។​
-​ធ្វើ​របាយការណ៍ អំពី​វិធានការ​នយោបាយ និង​ផល​នៃ​ការការពារ និង​កែសម្រួល​ជីវភាព​រស់នៅ នៃ​ខេត្ត​យូ​ន​ណាន​។​
-​ធ្វើ​របាយការណ៍ អំពី​ភាព​សាមគ្គី​គ្នា នៃ​ជនជាតិ​ទាំងអស់ និង​ជីវភាព​រស់នៅ​ដ៏​សុខដុម នៅតាម​តំបន់​ព្រំដែន នៃ​ខេត្ត​យូ​ន​ណាន​។​
-​ធ្វើ​របាយការណ៍ អំពី​ស្នាដៃ​នៃ​ខេត្ត​យូ​ន​ណាន នៅ​វិស័យ​ការកសាង​អេកូ​-​បរិស្ថាន​
​ដើម្បី​បង្ហាញ​រូបរាង​ដ៏​ល្អ ប្រកបដោយ​មិត្តភាព ភាពជិតស្និទ្ធ និង​ការបើកចំហ​នៃ ខេត្ត​យូ​ន​ណាន អោយ​ប្រជាជន​ថៃ ធ្វើអោយ​ប្រជាជន​ថៃ មានការ​យល់ដឹង កាន់តែ​ជ្រៅជ្រះ និង​កាន់តែ​ទូលំទូលាយ ចំពោះ​ខេត្ត​យូ​ន​ណាន និង​ផ្តល់ព័ត៌មាន អំពី​ការដាក់​វិនិយោគ ទេសចរណ៍ និង​ការ​ទស្សនា​ផ្លាស់ប្តូរ​គ្នា នៃ​ខេត្ត​យូ​ន​ណាន អោយ​គ្រប់​មជ្ឈដ្ឋាន​នៃ​ប្រទេស​ថៃ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​រួមគ្នា នៃ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​ថៃ និង​ខេត្ត​យូ​ន​ណាន​។​

​    ​
​កាសែត​ពិសេស " ប្រទេស​ចិន​-​ខេត្ត​យូ​ន​ណាន​" បានចេញ​ផ្សាយ ជា​លើកដំបូង នៅ​ប្រទេស​ថៃ​

​ក្រៅពីនេះទៀត ក្រុម​កាសែត «​យូ​ន​ណាន​ដេលី​» និង «​ជនជាតិ​» បណ្តាញ​អិ​ល​ធី​ឌី ប្រទេស​ថៃ បាន​យល់ព្រម​គ្នា​ថា នឹង​បង្កើន​សម្ព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី ប្រទេស​ចិន (​យូ​ណាន​) និង​ថៃ​មួយ ដែលជា​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​មួយ កាន់​តែមាន​ល្បឿន កាន់តែ​ទូលំទូលាយ និង​កាន់​តែមាន​ភាពងាយស្រួល ក្នុងការ​ប្រាស្រ័យ​ទាក់​ទង់ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​នេះ នឹងមាន​ការចូលរួម នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏ មាន​ឥទ្ធិពល​បំផុត នៃ​ខេត្ត​យូ​ន​ណាន និង​ប្រទេស​ថៃ​។ សមាជិក​របស់​សម្ព័ន្ធ ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​នេះ នឹង​រួមចំណែក​ព័ត៌មាន​គ្នា ផ្លាស់ប្តូរ​តំណ​ភ្ជាប់​គេហទំព័រ​គ្នា ផ្ស​ព​ផ្សាយ​ព័ត៌មាន​សំខាន់ៗ ទៅវិញទៅមក និង​ផ្លាស់ប្តូរ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្នា​។​

​តាម​របាយការណ៍​ថា តាំងពី​ឆ្នាំ​១៩៩៥ រៀងមក ក្រុម​កាសែត «​យូ​ន​ណាន​ដេលី​» បាន​បង្កើត​កិច្ចសហប្រតិបត្តិការ ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃ​ប្រទេស​ជាច្រើន ដូចជា​ប្រទេស សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា បង់​ក្លា​ដែ​ស និង​កម្ពុជា ជាដើម ដែល​បានចេញ​ផ្សាយ កាសែត​បរទេស​ចំនួន​១០​។​

«​ជនជាតិ​» បណ្តាញ​អិ​ល​ធី​ឌី គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ នៃ «​ជនជាតិ​» ពហុ​មេ​ឌៀ​គ្រុប ប្រទេស​ថៃ ដែលជា​អង្គការ​បោះពុម្ពផ្សាយ នៃ​កាសែត​ប្រចាំថ្ងៃ ភាសា​អង់គ្លេស «​ជនជាតិ​»​។ ពហុ​មេ​ឌៀ​គ្រុប «​ជនជាតិ​» គឺជា​គ្រុប​ពហុ​មេ​ឌៀ​ធំជាងគេ នៅ​ប្រទេស​ថៃ​។ រីឯ​កាសែត «​ជនជាតិ​» គឺជា​គោល​មួយ នៅក្នុង​ប្រទេស​ថៃ និង​ក្នុង​តំបន់ ដែល​បាន​បង្កើតឡើង ៤៦ ឆ្នាំ​មកហើយ​៕V/S