ការថែរក្សា​ទូរស័ព្ទ​សេរី​Galaxy​ឲ្យ​ថ្មី​ជានិច្ច​មិនមែនជា​រឿង​លំបាក់​ទៀតឡើយ​

: នាពេល​បច្ចុប្បន្ននេះ​ទូរស័ព្ទ​អាច​ប្រើប្រាស់​បាន​កាន់តែ​ច្រើនយ៉ាង ដូច្នេះហើយ​អ្នក​ចាំបាច់​ត្រូវតែ​ថែរក្សា វា​ឲ្យ​បានល្អ​បំផុត​។ វា​មិន​ត្រឹមតែ​មានន័យថា​ការការពារ​ថ្ម​ឲ្យ​ប្រើ​បានយូរ​ប៉ុណ្ណោះ​ទេ តែ​ក៏​មានន័យថា អ្នក​ត្រូវ​រៀបចំ​ការ​ទុកដាក់​ឯកសារ និង​RAM​ព្រមទាំង​ត្រូវបាន​រក្សាទុក​អ្វី​គ្រប់យ៉ាង​ឲ្យ​បានល្អ និង​មាន សុវត្ថិភាព​។​

ការថែរក្សា​ទូរស័ព្ទ​សេរី​Galaxy​ឲ្យ​ថ្មី​ជានិច្ច​មិនមែនជា​រឿង​លំបាក់​ទៀតឡើយ​

​នៅ​ដើម​ឆ្នាំនេះ​ក្រុមហ៊ុន​សាម​សុង បាន​ណែនាំ The Smart Manager ដែល​អាចជួយ​អ្នកប្រើប្រាស់​ស្កែ​ន (scan)​និង​បង្កើន​ប្រសិទ្ធភាព​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ​ក្នុងពេល​តែមួយ​។ វា​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ តាំង​ពីថ្ងៃ​សម្ពោធន៍​ទូរស័ព្ទ​សាម​សុង​Galaxy S6​និង Galaxy S6edge​មកម្ល៉េះ​ហើយ​វា​ត្រូវបាន​ធ្វើអោយ​កាន់តែ​ល្អប្រសើរ​ឡើងជា​លំដាប់​។ ទូរស័ព្ទ​សាម​សុង​Galaxy S6 edge+​និង Note5​មាន​រួចជាស្រេច​នូវ​កម្មវិធី​ជួយ​រក្សា​ថ្ម​ទូរស័ព្ទ​ក៏ដូចជា app optimization និង​កម្មវិធី​សុវត្ថិ​ភាពជា ច្រើន​។

​កម្មវិធី​Smart Manager​ផ្តោត​សំខាន់​លើ​៖ ថាមពល​ថ្ម​ផ្ទុក​ឯកសារ​RAM​និង ប្រព័ន្ធ​សុ​វត្តិភាព​។

​ការរក្សា​ថ្ម​ទូរស័ព្ទ​ឲ្យ​ប្រើប្រាស់​បានយូរ​
​អ្នកប្រើប្រាស់​ទូរស័ព្ទ​ទំនើប​មួយចំនួន​មិនបាន​ដឹងថា​គេ​អាច​លុប​កម្មវិធី​ដែល​មិនសូវ​ប្រើ​ឬ​មិនដែល​ប្រើ​ពី ទូរស័ព្ទដៃ​នោះទេ​។ នៅពេល​ខ្លះ​កម្មវិធី​ទាំងនោះ​ដំណើរការ​ហើយ​ប្រើ​ថាមពល​ថ្ម​អស់​ជាច្រើន​។ អ្នក​អាច​ប្រើ​Smart Manager​ដើម្បី​ការពារ​ការ​ខ្ជះខ្ជាយ​ថាមពល​ថ្ម​ទូរស័ព្ទ​តាមរយៈ “App Optimization”​។

​អ្នក​អាច​ជ្រើស​រើសយក​“Always Optimizing”, “AutomaticallyOptimizing”​ឬក៏​“DisableFor”​។​“Always Optimizing” បញ្ឈប់​កម្មវិធី​មិន​ឲ្យ​ប្រើប្រាស់​ថាមពល​ថ្ម​តែម្តង​។  ប្រសិនបើ​អ្នក​ជ្រើសរើស “Automatically Optimizing” កម្មវិធី​នឹង​ឈប់​ប្រើ​ថាមពល​ថ្ម​រយៈពេល​៣​ថ្ងៃ​បន្ទាប់ពី​ប្រើ​រួច​។ នៅពេលដែល​អ្នក ជ្រើស​រើសយក​“DisableFor” អ្នកនឹង​លែង​ទទួល​សារ​រំលឹក​ពី​កម្មវិធី​នោះ​ទៀតហើយ​។

​លើ​អេក្រង់​ក៏​បង្ហាញ​ពី​ភាគរយ​នៃ​ថាមពល​ថ្ម​ដែលមាន​ព្រមទាំង​រយៈពេល​ដែល​វា​អាច​ប្រើ​បាន​បន្តទៀត​។ ដោយ​ការជ្រើសរើស​យក Battery Usage​អ្នក​អាច​មើលថា​តើ​មានកម្ម​វី​ធី​អ្វីខ្លះ​ដែល​បាន​ដំណើរការ បន្ទាប់ពី​អ្នក​បញ្ចូល​ថ្ម​ពេញ​។ Power Saving Mode​និង​Ultra Power Saving Mode​ក៏​បង្ហាញ​អោយ ឃើញ​ពី​រយៈពេល​ថាមពល​ថ្ម​អាច​ប្រើប្រាស់​បាន​សម្រាប់​អ្នក​ដែល​ចង់​សន្សំ​ថាមពល​ថ្ម​។ ដើម្បី​មើល ពី​ការប្រើប្រាស់​ថ្ម​របស់​កម្មវិធី​នីមួយៗ​សូម​ជ្រើស​យក​ព័ត៌មាន​លម្អិត​។

ការថែរក្សា​ទូរស័ព្ទ​សេរី​Galaxy​ឲ្យ​ថ្មី​ជានិច្ច​មិនមែនជា​រឿង​លំបាក់​ទៀតឡើយ​

 

ការថែរក្សា​ទូរស័ព្ទ​សេរី​Galaxy​ឲ្យ​ថ្មី​ជានិច្ច​មិនមែនជា​រឿង​លំបាក់​ទៀតឡើយ​

​ការសម្អាត​
​ដើម្បី​បង្កើន​ទំហំ​សម្រាប់​ផ្ទុក​ឯកសារ​របស់​អ្នក កម្មវិធី​Smart Manager​នឹង​ស្កេ​ន​ដោយ​ស្វ័យប្រវត្តិ​ហើយ​លុប​ទិន្នន័យ​ដែល​មិនចាំបាច់​មួយចំនួន​។ អ្នក​អាច​បើក​កម្មវិធី​Smart Manager​ហើយ​ជ្រើស​រើសយក​Storage​ដើម្បី​មើលថា​តើ​ទំហំ​កន្លែង​ផ្ទុក​ឯកសារ​របស់​អ្នក​ប្រើ​អស់​ប៉ុណ្ណា​ហើយ​។​ប៊ូ​តុង​ព័ត៌មាន​លម្អិត​នៅ​ខាងលើ​បំផុត​នៅ​អេក្រង់​បង្ហាញ​ព័ត៌មាន​បន្ថែម​អំពី​ទំហំ​សរុប​ដែល​អាច​នៅ​ប្រើប្រាស់​បាន ប្រព័ន្ធ​អង្គ​ចងចាំ ទំហំ​ដែល​បាន​ប្រើ ទិន្នន័យ​សំងាត់ និង​ឯកសារ​ផ្សេងៗ​នៃ​ទូរស័ព្ទ​របស់​អ្នក​។​

​អ្នក​ក៏​អាច​លុប​ទិន្នន័យ​នៅលើ​ទូរស័ព្ទ​ដោយ​ខ្លួនឯង​។ អ្នកប្រើប្រាស់​ក៏​អាច​ពិនិត្យ​ការផ្ទុក​ឯកសារ​ដោយ​ជ្រើស​រើសយក “ User Data”​នៅក្នុង​បញ្ជី​ផ្ទុក (Storage Manu)​។ វា​អាច​បង្ហាញ​ពី​ទំហំ​ប្រភេទ​នៃ​ឯកសារ​នីមួយៗ​ដែល​កំពុងតែ​ប្រើប្រាស់​។ ប្រសិនបើ​អ្នក​ជ្រើស​យកពាក្យ​Application​អ្នក​អាច​មើលឃើញថា​កម្មវិធី​មួយណា​ដែល​បាន​ប្រើ​ញឹកញាប់ ហើយ​លុបចោល​កម្មវិធី​ណា​ដែល​អ្នក​មិនសូវ​ប្រើប្រាស់​។

ការថែរក្សា​ទូរស័ព្ទ​សេរី​Galaxy​ឲ្យ​ថ្មី​ជានិច្ច​មិនមែនជា​រឿង​លំបាក់​ទៀតឡើយ​