Lexus 570 ស៊េរី ០១៦ ទើប​មក​ដល់​ថ្មី កក្រើក​ទីផ្សារ​ស្រុក​ខ្មែរ

Lexus 570 ស៊េរី ០១៦ ទើប​មក​ដល់​ថ្មី កក្រើក​ទីផ្សារ​ស្រុក​ខ្មែរ

Lexus 570 ស៊េរី ០១៦ ដែល​ជា​ប្រភេទ​រថយន្ត SUV ពេញ​និយម​សម្រាប់​មន្ត្រី​រាជការ​និង​អ្នក​មាន​ក្នុង​ស្រុក ពេល​នេះ​បាន​មក​ដល់​ទីផ្សារ​ប្រទេស​ខ្មែរ ដោយ​មួយ​គ្រឿង​តម្លៃ​ដល់​ទៅ ២២ ២០០០ដុល្លារ។

 

Lexus 570 ស៊េរី ០១៦ ទើប​មក​ដល់​ថ្មី កក្រើក​ទីផ្សារ​ស្រុក​ខ្មែរ

 

បើ​តាម​ភ្នាក់ងារ​លក់​មួយ​រូប​នៅ​ហាង Kimsrun Premium Auto ដែល​បាន​ដាក់​លក់ Lexus 570 ស៊េរី ០១៦ ប្រាប់ Sabay ថា Lexus ស៊េរី​ក្រោយ​នេះ លក់​ដាច់​ខ្លាំង ដោយ​សារ​រាង​ទាក់ទាញ​និង​ប្លែក​ពី​ស៊េរី​មុនៗ។

 

LX 570 ដែល​ទើប​តែ​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក​នេះ បំពាក់​ដោយ​ម៉ាស៊ីន V8 ទំហំ 5.7លីត្រ និង​​កម្លាំង​ម៉ាស៊ីន​ដល់​ទៅ ៣៨៣សេស។ កាង​ខាង​មុខ​របស់ LX 570 ម៉ូដែល​ថ្មី​នេះ​មាន​រាង​ប្លែក​​ពី​ស៊េរី​មុន ដោយ​ត្រូវ​បាន​រចនា​ជា​លក្ខណៈ​សំណាញ់ ដែល​មើល​ទៅ​ស្រដៀង​គ្នា​ទៅ​នឹង​ Lexus RX ស៊េរី ០១៦ ដែរ។

 

ចង្កៀង​មុខ​ទាំង​សងខាង​របស់​វា​ប្រភេទ LED ​មាន​រាង​បញ្ឈរ ដែល​​ធ្វើ​ឱ្យ​ផ្នែក​មុខ​ទាំង​មូល​នៃ​រថយន្ត​​នេះ​រឹត​តែ​មាន​ទាក់ទាញ​និង​ស៊ីវិល័យ រី​ឯ​តាប្លូ​ខាង​ក្នុង​បំពាក់​ដោយ​ផ្ទាំង Touchscreen សម្រាប់​ផ្ដល់​ព័ត៌មាន​ផ្សេង​ៗ​ទំហំ ១២,៣អ៊ីញ​​។

 

Lexus 570 ស៊េរី ០១៦ ទើប​មក​ដល់​ថ្មី កក្រើក​ទីផ្សារ​ស្រុក​ខ្មែរ

 

បច្ចេកវិទ្យា​ទំនើប​ដែល​បាន​បំពាក់​លើ​ម៉ូដែល LX 570 ​នេះ​មាន​ដូចជា ​កាមេរ៉ា​ក្រោយ​ប្រភេទ Panorama (Panoramic Rearview Camera) ដែល​អាច​ឱ្យ​អ្នក​បើកបរ​មើល​ឃើញ​ទិដ្ឋភាព​នៅ​ខាង​ក្រោយ​រថយន្ត​បាន​យ៉ាង​ធំ​ទូលាយ ​និង​ងាយ​ស្រួល និង​ Driving Mode ពិសេស​ចំនួន ៤ (Eco, Comfort, Sport S និង​ Sport S+ ) សម្រាប់​ពិនិត្យ​មើល​ស្ថានការណ៍​ម៉ាស៊ីន​ ​ក៏ដូចជា​បូម​រថយន្ត​ជា​ដើម៕

 

រថយន្ត Lexus 570 ស៊េរី ០១៦ នេះ​ត្រូវ​បាន​ដាក់​លក់​ក្នុង​ហាង Kimsrun Premium Auto មាន​អាសយដ្ឋាន​ក្បែរ​សណ្ឋាគារ​ភ្នំពេញ និង​អាច​ទាក់ទង​តាម​លេខ​ទូរសព្ទ 016 985 555, 012 985 555, 097 985 5555។

 

Lexus 570 ស៊េរី ០១៦ ទើប​មក​ដល់​ថ្មី កក្រើក​ទីផ្សារ​ស្រុក​ខ្មែរ

 

Lexus 570 ស៊េរី ០១៦ ទើប​មក​ដល់​ថ្មី កក្រើក​ទីផ្សារ​ស្រុក​ខ្មែរ

 

Lexus 570 ស៊េរី ០១៦ ទើប​មក​ដល់​ថ្មី កក្រើក​ទីផ្សារ​ស្រុក​ខ្មែរ

 

អាន៖ រថយន្ត​ឥណ្ឌា​​​រាង​ប្លែក​មិន​ធ្លាប់​ឃើញ​នៅ​ខ្មែរ ​តម្លៃ​​ជាង៣ពាន់​ដុល្លារ

 

អត្ថបទ៖ ប៉ែត ផាន់និត