យន្តហោះរបស់ Malaysia Airlines ជួបបញ្ហា ទៀតហើយ! លើកនេះ ហោះខុសទិសដៅម្តង!

ម៉ាឡេស៊ី៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះរបស់ ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ស្ថិតក្នុងជើងហោះហើរ លេខ MH132 ដែលបានចេញដំណើរ ពីទីក្រុង Auckland ក្នុងប្រទេសនូវែលសេឡង់ ឆ្ពោះទៅកាន់ ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី បានហោះខុសទិសដៅ ដោយតម្រង់ទៅកាន់ ទីក្រុង Melbourne នៃរដ្ឋ Victoria ប្រទេសអូស្ត្រាលី ទៅវិញ។

យន្តហោះរបស់ Malaysia Airlines ជួបបញ្ហា ទៀតហើយ! លើកនេះ ហោះខុសទិសដៅម្តង!
យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines (រូបតំណាង)

ប្រភពដដែលបានឲ្យដឹងថា បន្ទាប់ពីហោះហើរខុសទិសដៅ រយៈពេល ៨នាទី អ្នកបើកបរយន្តហោះ ក៏បានចាប់អារម្មណ៍ និងដឹងថា យន្តហោះ បានហោះខុសទិសដៅ ដោយតម្រង់ទៅកាន់ ទីក្រុង Melbourne មិនមែន ទីក្រុង Kuala Lumpur ឡើយ។ ក្រោយមក អ្នកបើកបរយន្តហោះ ក៏បានធ្វើការទាក់ទង ទៅកាន់ អ្នកគ្រប់គ្រងចរាចរណ៍ ផ្លូវអាកាស ដើម្បីរកឲ្យឃើញ នូវមូលហេតុ ដែលបានកើតឡើង មុនពេលដែល អ្នកបើកបរយន្តហោះ បើកតម្រង់ទៅទិសដៅ ត្រឹមត្រូវវិញ។

យ៉ាងណាមិញ បើតាមសម្តី របស់អ្នកបើកបរយន្តហោះ បានឲ្យដឹងថា ពួកគេបានបើក ទៅតាមផ្លូវហោះហើរ ដែលផ្តល់ឲ្យ ដោយអ្នកប្រាប់ផ្លូវអាកាស នៃក្រុមហ៊ុន Airways របស់ប្រទេសនូវែលសេឡង់ តែប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ ក្រុមហ៊ុន Airways បានប្រាប់សារព័ត៌មានថា «ផែនការហោះហើរ របស់យន្តហោះ នៃក្រុមហ៊ុន Malaysia Airlines ស្ថិតក្នុងជើងហោះហើរ លេខ MH132 គឺត្រូវបានកំណត់ ថាហោះទៅ ទីក្រុង Kuala Lumpur ខណៈផ្លូវដែលហោះ ទៅកាន់ទីក្រុង Melbourne គឺមានភាពខុសគ្នា តែបន្តិចបន្តួចប៉ុណ្ណោះ ដែលនេះហើយ ជាមូលហេតុ ធ្វើឲ្យយន្តហោះ ហោះខុសទិសដៅ តែម្តង»៕

យន្តហោះរបស់ Malaysia Airlines ជួបបញ្ហា ទៀតហើយ! លើកនេះ ហោះខុសទិសដៅម្តង!
បន្ទាត់ពណ៌ក្រហម បង្ហាញពីផ្លូវ ឆ្ពោះទៅកាន់ទីក្រុង Kuala Lumpur (រូបភាព ៖ Flight Radar)

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត