ខណៈ​នេះ​អាជ្ញា​ធរ​​ចុះ​បិទ​អាជីវ​កម្ម​​ ដឺហាប់​ខារ៉ា​អូខេ​គ្រួសារ​នៅ​សង្កាត់​ជ្រោយ​ចង្វារ​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ខណៈ​នេះ​អាជ្ញា​ធរ​ខណ្ឌ​ជ្រោយ​ចង្វារ​​បាន​ចុះ​បិទ​អាជី​​វ​កម្ម​​ដឺហាប់​ខារ៉ា​អូខេ​គ្រួសារ​ ស្ថិត​នៅ​ផ្ទះ​លេខ​២២៩ ផ្លូវ​ម៉ា​ស៊ីន​ទឹក​ ភូមិ​ទី​៣ សង្កាត់​ជ្រោយ​ចង្វារ​។

ការ​ចុះ​បិទ​នេះធ្វើ​ឡើង​​ បន្ទាប់​ពី​អាណា​ព្យាបាល​​សិស្ស​ដាក់​ពាក្យ​បណ្តឹង​ ហើយ​អាជ្ញា​ធរ​បាន​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥ ធ្នូ រក​ឃើញ​មាន​ក្មេង​មិន​ទាន់​គ្រប់​អាយុ​ស្លៀក​ពាក់​សិស្ស​សាលា​ចូល​មក​ច្រៀង​ខារ៉ា​អូខេ​ពពាក់​ពពូន​ ផ្ទុយ​ពី​អនុ​ក្រិត្យ​លេខ​១៩១ អន​ក្រ​ប​ក​ ចុះ​ថ្ងៃ​ទី​២៩ ឧសភា ២០១៤ របស់​រាជ​រដ្ឋា​ភិ​បាល​ស្តី​ពី​ការ​គ្រប់​គ្រង​មណ្ឌល​កម្សាន្ត​មនុស្ស​ពេញ​វ័យ​។

ការ​ចុះ​​​​​​​​​បិទ​នេះ​ដែរ​ក៏​ធ្វើ​ឡើង​តាម​លិខិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លេខ​២៤០​ ស.ជ.ណ របស់​សាលា​ខណ្ឌ​ជ្រោយ​ចង្វារ ចុះ​ថ្ងៃ​ទី​២៨ ធ្នូ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​សមត្ថ​កិច្ច​ចុះ​មក​ត្រួត​ពិនិត្យ​ទី​តាំង​ខារ៉ា​អូខេ​ខាងលើ ម្ចាស់​ទី​តាំង​បាន​ជេរ​ប្រមាថ​អាជ្ញា​ធរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​ឈ្លោះ​ជាមួយ​សមត្ថ​កិច្ច​ទៀត មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​បាន​យក​អង្ករ​មក​បាច​វាស​ដេញ​អាជ្ញាធរ​ទៀត​ផង៕