បុ​រ​សម្នាក់​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត Mitsubishi Triton បុក​ស្លាប់

ខេត្តកណ្ដាល​ ៖ បុរស​ម្នាក់​ដែល​ជា​សន្តិសុខ​ឯកជនយាម​រោងចក្រ​កាត់ដេរ​ត្រូវ​បានរថយន្ត​ម៉ាក Mitsubishi Triton បុក​ស្លាប់ ខណៈ​ពេល​កំពុង​ដើរ​ឆ្លងផ្លូវ​​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៧ ​និង​៣៥​នាទី​យប់ ​ថ្ងៃ​ទី​២៧ ​ធ្នូ ​២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ​​ត្រង់​ចំណុច ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​​​។

បុរស​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ ឈ្មោះ ម៉​ម ស៊ី​ថន អាយុ​៥៧ឆ្នាំ មុខរបរ​សន្តិសុខ​ មាន​ទីលំនៅ​ភូមិ ត្រើយ​បឹង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល​។

​ដោយឡែក​រថយន្ត​បង្ក​ម៉ាក Mitsubishi Triton ពណ៌​ខ្មៅ ​ពាក់ស្លាក​លេខ ភ្នំពេញ​2M-6699​ ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ​​ទុក​រថយន្ត​ចោល​នៅនឹង​កន្លែង​កើតហេតុ​៕
          ​