​ជាន់​ហ្គា​ច្រឡំ​ថា​ហ្វ្រាំង​ជ្រុល​បុក​ចូល​វង់​ផឹកស៊ី ស្លាប់​ម្នាក់ របួស​ម្នាក់​

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួស បន្ទាប់ពី​សាច់ញាតិ​រប​ស់​ខ្លួន​ជាន់​ហ្គា​រថយន្ត​ច្រឡំ​ថា​ហ្វ្រាំង​ស្ទុះ​ទៅបុក​ពេញទំហឹង ខណៈ​កំពុង​អង្គុយ​ផឹកស៊ី​មុខផ្ទះ​។​ហេតុការណ៍​នេះ​កើតឡើង​នា​ម៉ោង​ប្រមាណ​៩ និង​៤០​នាទី​យប់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៩៣ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ហុង ថន អាយុ ៣៥​ឆ្នាំ មុខរបរ​ជាជាង​ថតរូប​នៅ​វត្តភ្នំ និង​មានស្រុក កំណើត​នៅ​ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

​តាម​ប្រភពព័ត៌មាន​ពី​សាច់ញាតិ​ជនរងគ្រោះ​ថា មុនពេល​កើតហេតុ​ជនរងគ្រោះ និង​មិត្តភក្តិ ពីរ​ទៅ​បីនាក់​ទៀត បាន​អង្គុយ​ផឹកស៊ី​នៅមុខ​ផ្ទះ កន្លែងកើតហេតុ ខណៈពេល​កំពុង​អង្គុយ​ផឹកស៊ី​នោះ​ក៏មាន​សាច់ញាតិ​របស់ខ្លួន បើករថយន្ត​កាមរី​ឆ្លាម ស្លាក​លេខ​ភ្នំពេញ 2AH-5306 យកមក​ទុក​ជិត​ជនរងគ្រោះ​ដែល​អង្គុយ​ផឹកស៊ី​។ តែ​ពេល​កំពុង​បើករថយន្ត​ចូល​ចត​មុខផ្ទះ​នោះ ស្រាប់តែ​ម្ចាស់​រថយន្ត​បាន​ជាន់​ហ្វ្រាំង​ឲ្យ​ឈប់ តែ​ច្រឡំ​ជាន់​ហ្គា ធ្វើ​ឲ្យ​រថយន្ត​ហោះ​ទៅបុក​ជនរងគ្រោះ ដែល​កំពុង​អង្គុយ​ផឹក​ទៅ​ផ្ទុប​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​ភ្លាមៗ នៅក្រោម​រថយន្ត​តែម្តង រីឯ​មិត្តភក្តិ​ម្នាក់ទៀត​រង​បួស​ស្រាល​។ បន្ទាប់ពី​បុក​ហើយ​ម្ចាស់​រថយន្ត​បង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល បន្សល់​តែ​រថយន្ត និង​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ​សព​ត្រូវបាន​សាច់ញាតិ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅឯ​ស្រុកកំណើត​៕