ករណី​ប្លន់​កើតឡើង​កក្រើក​នៅក្បែរ​ក្រុង​ព្រះវិហារ ខណៈ​គ្មាន​អគ្គិសនី​ប្រើប្រាស់​

ខេត្តព្រះវិហារ​៖​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​រស់នៅ​ភូមិ​ភារកិច្ច សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ​ត្អូញត្អែរថា ភូមិដ្ឋាន​របស់​ពួកគាត់​មិនទាន់មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ទ្បើ​យ​ទោះបី​នៅ​ជិត​ទីក្រុង​ក៏ដោយ គឺ​បាន​ត្រឹម​សង្ហា​រដាក់​បង្គោល​ភ្លើង បេតុង​ចោល​តែប៉ុណ្ណោះ ។ គ្រួសារ​ពលរដ្ឋ​ខ្លះ​ប្រើ​អាគុយ និង​អំពូល​ភ្លើង​ខ្លះទៀត​ប្រើ​ភ្លើង​សូ​ទ្បា រីឯ​នៅតាម​កំណាត់​ផ្លូវ​លេខ​៦២​មាន​ដាក់​បង្គោល​ភ្លើង​សូ​ទ្បា​ភ្លឺ ត្រឹម​ម៉ោង​៩​យប់​ប៉ុណ្ណោះ​។ 

​     សេចក្តីរាយការណ៍​បានអោយដឹងថា សភាពការណ៍​សព្វថ្ងៃនេះ​មិនសូវ​ល្អ​នោះទេ​ព្រោះ សង្កេតឃើញ​នៅក្នុង​មូលដ្ឋាន​មាន​ករណី​ចោរប្លន់​យក​ទ្រព្យសម្បត្តិ​ពលរដ្ឋ ជា​បន្តបន្ទាប់​ដែល​ចំណុច​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ជា​តំបន់​ស្ងាត់ និង​គ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​ទ្បើ​យ​។​ក្រុមចោរប្លន់​អាច​សម្ងំ លាក់ខ្លួន​យ៉ាង​ស្រួល​នៅតាម​ទី​ងងឹត​គ្មាន​ភ្លើងអគ្គិសនី​បំភ្លឺ គ្រប់គ្រាន់​។ 

​    ​លោក វិស្វករ គង់ មករា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តព្រះវិហារ​បានអោយ​ដឹងថា នៅ​ភូមិ​ភារកិច្ច​និង​ភូមិ​ផ្សេងទៀត​ក្នុង​ក្រុង​ព្រះវិហារ​អាច​នឹងមាន ចរន្តអគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​ដើមឆ្នាំ​២០១៦​ខាងមុខនេះ​។​លោក បន្តថា​ខាង​រោងចក្រ​អគ្គិសនី​ខេត្តព្រះវិហារ​នឹង​តម្លើង​ត្រង់​ហ្វូ​នៅ ទីនោះ​ដើម្បី​ត​ភ្ជាប់​ចរន្តអគ្គិសនី​អោយ​ពលរដ្ឋ​បាន​ប្រើប្រាស់​គ្រប់គ្នា ។ 

​    ​គួរ បញ្ជាក់ថា​បច្ចុប្បន្ននេះ​ភ្លើងអគ្គិសនី​នៅក្នុង​ទី​រួម​ខេត្តព្រះវិហារ មាន​តំលៃ​១៦០០​រៀល​ក្នុង​១​គី​ទ្បូ​វ៉ា​ត់​ម៉ោង​ហើយ​កុង​ទ័​រ​ភ្លើង​ដើរ​លឿន ដូច​ចាប់​បង្វិល​ធ្វើអោយ​ព្រ​ជា​ពលរដ្ឋ​សង្ស័យថា​ថៅកែ​រោងចក្រ​អគ្គិសនី ឯកជន​ខេត្តព្រះវិហារ​កេងប្រវ័ញ្ច​។​ពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​មួយចំនួន ប្រើ​ភ្លើងអគ្គិសនី​សន្សំសំចៃ​ខ្លាំងណាស់​មិន​ហ៊ាន​បើក​ទូរទស្សន៍​មើល ព័ត៌មាន​ផ្តេសផ្តាស់​នោះទេ​ព្រោះ​រកលុយ​បង់ថ្លៃ​ភ្លើង​មិន​បានទេ​៕ 

ករណី​ប្លន់​កើតឡើង​កក្រើក​នៅក្បែរ​ក្រុង​ព្រះវិហារ ខណៈ​គ្មាន​អគ្គិសនី​ប្រើប្រាស់​