បន្តក់ទឹកខ្មេះ និងអាល់កុលចូលក្នុងត្រចៀក ៦០វិនាទី តើមាន​អ្វីកើតឡើង?

ការកកើត (អាចម៍ត្រចៀក) កើត​មាន​ឡើង​ដោយសារតែ សារធាតុ​បាក់តេរី, ភាព​កខ្វក់ និង​ធូលី។ ប៉ុន្តែមាន​មនុស្សជាច្រើន​បានទុក​ភាពកខ្វក់នេះយូរពេកពិបាក​ក្នុងការសម្អាត ដូច្នេះហើយ ពួកគេត្រូវ​តែធ្វើការសម្អាត​យកវា​ចេញឲ្យ​បានទៀងទាត់។
ទោះជាយ៉ាងណាក៏​ដោយ ដំណើរការ​នៃការលាងសម្អាតអាចម៍​ត្រចៀក វាក៏អាច​ផ្ដល់​នូវ​ផលប៉ះពាល់​មកវិញ​ដែរ ដោយសារតែ​ការ​ប្រើប្រាស់​ដុំសំឡី​ញឹកញាប់​ពេក ដែលបង្កឲ្យ​មាន​ការជម្រុញ​បាត់តេរីកាន់​តែចូលជ្រៅ​ទៅក្នុង​ផ្ទៃខាងក្នុង​ត្រចៀក។ ម្យ៉ាងវិញ​ទៀត អ្វីដែល​អ្នក​ប្រហែល​ជាមិនបាន​ដឹងនោះ គឺជាពិតអាចម៍ត្រចៀកអាចយក​ចេញ​ដោយខ្លួន​ឯងបាន​យ៉ាងស្រួល។
 
បន្តក់ទឹកខ្មេះ និងអាល់កុលចូលក្នុងត្រចៀក ៦០វិនាទី តើមាន​អ្វីកើតឡើង?
ជួនកាល​​ដោយសារតែ​ហេតុផល​មួយចំនួន​នៃការសម្អាត​យកអាចម៍ត្រចៀក​ចេញ មិនបាន​ធ្វើឡើងឲ្យ​បានត្រឹមត្រូវ​នាំឲ្យ​កើត​មានរោគសញ្ញា​មិនល្អដូចជា៖ ការឈឺចាប់​នៅក្នុង​ត្រចៀក, បញ្ហា​រលាកច្រមុះ, ឈឺក្បាល, ការស្ដាប់ចុះខ្សោយ និង​មានករណីមួយចំនួន​ទៀតដូចជា​ការវិលមុខជាដើម។
ជាសំណាងល្អ ដោយសារតែ​លោកវេជ្ជបណ្ឌិត David Hill បាន​រកឃើញដំណោះស្រាយ​ធម្មជាតិដ៏ល្អប្រសើរ និងបាន​អះអាងថា អ្នកត្រូវ​ការតែ​ធាតុផ្សំសាមញ្ញ ២មុខតែ​ប៉ុណ្ណោះ គឺទឹកខ្មេះ និងអាល់កុល​អាចមាន​អត្ថប្រយោជន៍​យ៉ាងខ្លាំងក្នុង​ការ​កម្ចាត់អាចម៍ត្រចៀកចេញពីត្រចៀត​របស់អ្នក។
រឿងដំបូងគេបង្អស់​ដែលអ្នកត្រូវធ្វើ គឺលាយ​​ទឹកខ្មេះ និងអាល់កុល ពីរបីដំណក់បញ្ចូលគ្នា។ រួចបណ្តក់​ល្បាយ​ចូលទៅ​ក្នុងត្រចៀក ហើយគេងនៅ​ឲ្យស្ងៀម​ឲ្យបាន​រយៈពេល ៦០ វិនាទី។ បន្ទាប់​មកងើយក​របស់អ្នក​ឡើងដើម្បី​បង្ហូរទឹក​ល្បាយឲ្យ​ហូរចេញ​មកក្រៅវិញ។
ការអនុវត្តជាមួយ​វិធីសាស្ត្រធម្មជាតិ​មួយនេះ អ្នកនឹងទទួលបាន​ការជោគជ័យ​ដ៏អស្ចារ្យក្នុងការ​សម្អាតត្រចៀក​របស់អ្នក ហើយអាច​ធ្វើឲ្យអ្នក​ជៀសផុត​ពីផលលំបាក​មិនល្អផ្សេងៗ​បាន​ផង​ដែរ៕
ដោយ៖ Brugn
ប្រភព៖ perfectz

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បន្តក់ទឹកខ្មេះ និងអាល់កុលចូលក្នុងត្រចៀក ៦០វិនាទី តើមាន​អ្វីកើតឡើង?