ម្ចាស់​ក្លិប Leicester City ត្រៀម​ចែក​ស្រា​បៀរ Shinga ដល់​អ្នកគាំទ្រ​ជាង​3​ម៉ឺន​នាក់​ថ្ងៃ​29 ធ្នូ

លោក Vichai Srivaddhanaprabha ជនជាតិ​ថៃ ម្ចាស់​ក្លិប Leicester City ត្រៀម​ចែក​ស្រា​បៀរ «Shinga» ដល់​អ្នកគាំទ្រ​បាល់ទាត់​ជាង​៣​ម៉ឺ​ន​នាក់ ក្នុង​ការ​ប្រកួត​បើកទ្វារ​ទទួលភ្ញៀវ​ក្លិប Man City នៅ​ថ្ងៃ​ទី​២៩ ធ្នូ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​លោក Aiyawalt Srivaddhanaprabha បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ថា ៖«២០១៥ ជា​ឆ្នាំ​ដ៏​អស្ចារ្យ​របស់​ក្លិប ប៉ុន្តែ​យើង​ដឹង​ថា​ប្រហែលជា​គ្មាន​ថ្ងៃនេះ ប្រសិនបើ​គ្មាន​អ្នកគាំទ្រ​ទេ​នោះ ។ ពួក​គេ​បាន​ផ្ដល់​កម្លាំងចិត្ត​ដល់​កីឡាករ​ដែល​លេង​បាន​ល្អ ហេតុ​ដូច្នេះ​យើង​សូម​សម្ដែង​អំណរ​គុណ​ពី​ជំនឿ​ចិត្ត​របស់​ពួក​គេ​ដែល​ធ្វើ​ឱ្យ​ឆ្នាំ​២០១៥ ជា​ឆ្នាំ​ដ៏​វិសេសវិសាល ។ យើង​មាន​ភាព​ត្រេកអរ​ដែល​ស្រា​បៀរ «Shinga» ជា​មិត្ត​របស់​យើង ៕