Van Gaal៖ ខ្ញុំ​ទាល់​គំនិត មិន​ដឹង​ជួយ Man Utd យ៉ាង​ម៉េច​ទៀត​នោះ​ទេ

Van Gaal៖ ខ្ញុំ​ទាល់​គំនិត មិន​ដឹង​ជួយ Man Utd យ៉ាង​ម៉េច​ទៀត​នោះ​ទេ

លោក Louis van Gaal បាន​សារភាព​ថា​ខ្លួន​ទាល់​គំនិត​ក្នុង​ការ​លើក​ទឹក​ចិត្ត​កីឡាករ​ទាំងអស់​របស់​​ក្រុម​ Manchester United ក្រោយ​​បរាជ័យ​ផ្ទួនៗ​កន្លងមក។

 

ការ​លើក​ឡើង​ដូច្នេះ​របស់​គ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់ គឺ​​ស្រប​ពេល​ដែល​រូប​លោក​កំពុង​មាន​សម្ពាធ​ខ្លាំង ហើយ Man Utd នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន Old Trafford ស្វាគមន៍​ក្រុម​ជើង​ឯក​ចាស់ Chelsea នៅ​ថ្ងៃ​ទី​២៩ ធ្នូ​ស្អែក​នេះ។

 

Van Gaal៖ ខ្ញុំ​ទាល់​គំនិត មិន​ដឹង​ជួយ Man Utd យ៉ាង​ម៉េច​ទៀត​នោះ​ទេ

 

គិត​ទាំង​ការ​ចាញ់ Stoke ២-០ កាល​ពី​ថ្ងៃ​សៅរ៍​ក្រុម​បិសាច​ក្រហម Manchester United បាន​បរាជ័យ៤ប្រកួត​ជាប់​គ្នា​ហើយ ដែល​វា​ជា​មូលហេតុ​ធ្វើ​ឲ្យ​លោក Van Gaal ភ័យ​ព្រួយ​ពី​អនាគត​របស់​ខ្លួន និង​ជា​ពិសេស​​​ប្រឈម​មុខ​នឹង​ផល​ពិបាក​ក្នុង​ការ​ស្តា​កម្លាំង​ចិត្ត​ដល់​កូន​ក្រុម​ឡើង​វិញ។

 

ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហូឡង់​បាន​ឲ្យ​ដឹង​ថា៖ “វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ដែល​អ្នក​បរាជ័យ​រហូត​ដល់​៤​ប្រកួត​ជាប់​ៗ​គ្នា។ សម្ពាធ​ពី​បរិស្ថាន​ជុំវិញ​ធ្វើ​ឲ្យ​ពួក​យើង​កាន់​តែ​មាន​ការលំបាក។ ខ្ញុំ​ដឹង​ថា​វិធី​តែ​មួយ​ដែល​អាច​បន្ថយ​ភាព​តាន​តឹង​នេះ​បាន គឺ​ការ​ឈ្នះ​ការ​ប្រកួត”។

 

ក្រុម Manchester United ពេល​នេះ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នៅ​ឡើយ​ក្នុង​៧​ប្រកួត​ចុង​ក្រោយ ហើយ​ពួក​គេឈ្នះ​បាន​តែ​៣​ដង​ប៉ុណ្ណោះ​ក្នុង​ចំណោម១៤ប្រកួត ដោយ​រក​គ្រាប់​បាល់​បាន​ត្រឹម ១១​គ្រាប់៕

 

ចុចអាន៖ Van Gaal ​ខឹង​ខ្លាំង​​ ដើរ​ចេញ​ពី​សន្និសីទកាសែត

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ goal