Messi និង Barcelona ឈ្នះ​​ពាន​រង្វាន់ Globe Soccer Awards

ក្លិប Barcelona និង​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម Lionel Messi បាន​ឈ្នះ​​ពាន​រង្វាន់ Globe Soccer Awards លើក​ទី​៧ ក្នុង​ទីក្រុង​ឌូ​បៃ​កាល​​ពី​ថ្ងៃ​អាទិត្យ ដើម្បី​នាំ​យក​​ពានរ​ង្វាន់​សម្រាប់​​ក្រុម​ដ៏​ខ្លាំង​បំផុត និង​កីឡាករ​ឆ្នើម​បំផុត​ត្រឡប់​​ទៅ​ផ្ទះ​វិញ​។

lionel-messiMessi បាន​ធ្វើ​​ដំណើរ​​​ពី​ប្រទេស​អា​ហ្សង់​ទីន​ដើម្បី​ចូល​រួម​ក្នុង​កម្ម​វិធី​ប្រគល់​រង្វាន់​មួយនេះ​។ Messi បាន​ឲ្យ​ដឹង​ថា៖ «វា​ពិត​ជា​រឿង​ល្អ​ណាស់​ក្នុង​ការ​ទទួល​បាន​រង្វាន់​ទាំង​នេះ ប៉ុន្តែ ខ្ញុំ​តែង​តែ​និយាយ​ថា ក្រុម​​នេះ​​ធ្វើ​ឲ្យ​វា​អាច​កើត​ឡើង​។ Barcelona បាន​​ឈ្នះ​ពាន​រង្វាន់​៥​ក្នុង​ឆ្នាំ​២០១៥​នេះ​ដែល​រួម​មានពាន​ក្រប​ខ័ណ្ឌ​លីក​របស់​​អេ​ស្ប៉ាញ ពាន Copa del Rey, Champions League, European Super Cup និងពាន World Club Cup​។ មាន​តែ​ពាន Spanish Super Cup ដែល​ពួក​គេ​មិន​បាន​ឈ្នះ​ក្រោយ​ពី​រង​​បរា​ជ័យ​ក្រោម​ស្នា​​ដៃ​ក្រុម Athletic Bilbao​។ លោក​គ្រូ​បង្វឹក​សញ្ជាតិ​បែលហ្ស៊ិក Marc Wilmots បាន​ទទួល​ឈ្មោះ​ជា​អ្នក​ចាត់​ការ​ទូទៅ​ឆ្នើម​បំផុត ខណៈ​ដែល​ក្លិប Benfica បាន​ឈ្នះ​រង្វាន់​ក្នុងនាម​ជា​ក្លិបដ៏ល្អ​បំផុត​សម្រាប់​សា​លា​​បណ្តុះ​បណ្តាល​បាល់​ទាត់​។ កីឡាករ Andrea Pirlo របស់​អ៊ី​​តាលី និង​ខ្សែ​បម្រើ​អន្តរ​ជាតិ​អង់​គ្លេស Frank Lampard ត្រូវ​បានផ្តល់​រង្វាន់​កិត្តិ​យស​សម្រាប់​ការ​​មាន​អាជីព​ជា​កីឡាករ​បាល់​តែ​ដ៏​វែង​បំផុត​៕
ប្រភព​ព័ត៌មាន៖ Bangkok Post