មើល​ឈុត សួង សាខា​រ៉ានី​ត របូត​អាវ​ក្នុង​អាងទឹក​ឆ្លង​ឆ្នាំ​

មើល​ឈុត សួង សាខា​រ៉ានី​ត របូត​អាវ​ក្នុង​អាងទឹក​ឆ្លង​ឆ្នាំ​

​រាជធានី​ភ្នំពេញ : ប្រព​ភ​អ្នកសិល្បៈ​ស្និទ្ធ​ជាមួយ​កញ្ញា សួង សាខា​រ៉ានី​ត បង្ហើប​ប្រាប់ថា តារា​សម្តែង សួង សាខា​រ៉ានី​ត បាន​បណ្តើរ​សង្សារ​អ្នកមាន​ទ្រព្យ​ម្នាក់​ទៅ​សាង​ភាព​ផ្អែមល្ហែម​នៅ​កំពង់សោម ប៉ុន្តែ​គូស្នេហ៍​ម្នាក់នេះ​នាង​ព្យាយាម​លាក់បាំង​មិន​បង្ហាញមុខ​ទេ ព្រោះ​បុរស​រូបនេះ​មិន​ចង់ឱ្យ​ទំនាក់ទំនង​ពួកគេ​បែកធ្លាយ​។​

 

​ស្រាប់តែ​ថ្មីៗ​នេះ សួង សាខា​រ៉ានី​ត បាន​បង្ហោះ​រូបថត​សិច​ស៊ី​របូត​អាវ​នៅ ក្នុង​អាងទឹក ប៉ុន្តែ​រូបភាព​នេះ​ត្រូវបាន​អ្នកទស្សនា​មួយចំនួន​បាន​យល់ថា ជា​ចេតនា សួង សាខា​រ៉ានី​ត ធ្វើឡើង​ដើម្បី​ផ្គាប់ចិត្ត​គូស្នេហ៍ មិនមែនជា​រូបថត​អ​ចេតនា​នោះទេ ព្រោះ​រូបថត​ជាច្រើន​សន្លឹក​របស់​នាង​មិនមាន​ថត​ជាប់​គូស្នេហ៍​នោះទេ​។​

 

​ការបង្ហាញ​រូបថត​នេះ​ពេល​ឆ្លើយតប​ជាមួយ​អ្នកយកព័ត៌មាន​យើង សួង សាខា​រ៉ានី​ត បាន​ប្រាប់ថា ព័ត៌មាន​នាង​បណ្តើរ​គូស្នេហ៍​ទៅ​សាង​អនុស្សាវរីយ៍​នៅ​កំពង់សោម​នេះ​មិនមែនជា​ការពិត​ទេ គឺ​នាង​គ្រាន់តែ​ទៅលេង​ជាមួយ​មិត្តភក្តិ​តែប៉ុណ្ណោះ ហើយ​ពេលនេះ នាង​ក៏​គ្មាន​សង្សារ​ដែរ ព្រោះ​បុរស​ដែល​ស្រឡាញ់​នាង នាង​មិនបាន​ទទួលយក​ទេ ដោយ​គេ​មាន​ច​រិ​ក​មិន​ដូច​ការចង់បាន​របស់​នាង​៕

មើល​ឈុត សួង សាខា​រ៉ានី​ត របូត​អាវ​ក្នុង​អាងទឹក​ឆ្លង​ឆ្នាំ​ មើល​ឈុត សួង សាខា​រ៉ានី​ត របូត​អាវ​ក្នុង​អាងទឹក​ឆ្លង​ឆ្នាំ​  មើល​ឈុត សួង សាខា​រ៉ានី​ត របូត​អាវ​ក្នុង​អាងទឹក​ឆ្លង​ឆ្នាំ​

មើល​ឈុត សួង សាខា​រ៉ានី​ត របូត​អាវ​ក្នុង​អាងទឹក​ឆ្លង​ឆ្នាំ​