លោក អ៊ែន ប៊ី ពិធីករ MYTV កំលោះរូបសង្ហា ចិត្តគ្មានមេត្តា បើករថយន្តបុកនារីទន់ខ្សោយ ហើយបើករត់គេច រងនូវការរិះគន់ ពីមហាជន

រាជធានីភ្នំពេញ : កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទៅ២៦ខែធ្នូឆ្នាំ២០១៥ គ្រោះ Cថ្នាក់ចរាចរមួយ បានកើតឡើងដោយរថយន្តលុច្សស៊ីសពណ៌ស របស់លោក អ៊ែន ប៊ី ពិធីករក្នុងកម្មវីធីល្បែងជ្រែកជញ្ជាំងរបស់ស្ថានីយ៍ទូរទស្សន៍MYTV បាន បុកអ្នកជិះម៉ូតូ បណ្តាលឲ្យនារីពីរនាក់របួសធ្ងន់ ជិតស្ថានីយប្រេងឥន្ធនៈតូតាល់ ក្បែរវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ ហើយព្យាយាមបើករត់ តែបារមី លោកយាយពេញមិនជួយពិធីករកំលោះរូបសង្ហា ចិត្តគ្មានមេត្តា ប្រើចិត្តឬស្យា បើទោះបី គេខំបើករថយន្តគេច ខ្លួនរាប់គីឡូម៉ែត្រក៏ត្រូវសមត្ថកិច្ច ប្រដេញតាម ចាប់ជាប់វែកមុខឲ្យមហាជនបានដឹងនិងរងនូវការរិះគន់និងតិះដៀលយ៉ាងខ្លាំង

សាក្សី ក៏ដូចជាមន្រ្តីនគរបាលចរាចរណ៍ បានឲ្យដឹងថា នៅវេលាម៉ោងជាង១២ យប់លោក អ៊ែន ប៊ី ពិធីករក្នុងកម្មវីធីល្បែងជ្រែកជញ្ជាំងរបស់ស្ថានីយទូរទស្សន៍ ម៉ាយធីវី(MYTV)រួមនិងមិត្តភក្តិម្នាក់ទៀតបានបើករថយន្តឡិចស៊ីស៣៣០ពណ៌ សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AG-2312 បើកលឿន ដូចហោះ ក្នុង លក្ខណះស្រវឹង ជ្រុលទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿងយ៉ាង ពេញទំហឹ បណ្តាល ឲ្យនារីពីរនាក់រងរបួសធ្ងន់ធ្ងរ នៅជិតស្ថានីយប្រេងឥន្ធនៈតូតាល់ ក្បែរវត្តភ្នំ ស្ថិត ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។ ហើយពិធីកររូបសង្ហាចិត្តឬស្យា មិនបានឈប់ រថយន្ត ដើម្បីដោះស្រាយ ឬជួយនារីទាំងពីរនាក់នោះទេ លោកបានព្យាយាម បើករថយន្តគេចខ្លួនមិនទទួលខុសត្រូវ ទាំងរថយន្តធ្លាក់បាត់កាងខាងមុខ និង ស្លាកលេខ។ តែប្រហែលជាបារមីព្រះ មិនជួយកំលោះពិធីកររូបសង្ហា ចិត្តគ្មាន ក្តីមេត្តា នោះ បើទោះបីជាខំប្រឹងបើករត់តាំងពីវត្តភ្នំ រហូតដល់ផ្លូវលេខ១៥៦ ម្តុំ ផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទីមួយ ត្រូវបានកម្លាំងនគរបាលខណ្ឌ ដេញ ចាប់បានទាំងរថយន្ត និងពិធីកររូបនោះផងដែរ។

ប្រភពបានអោយដឹងបន្តថាអ្នកឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយ លោក អ៊ែន ប៊ី បើករថយន្តបង្ករបុកនារីទន់ខ្សោយ អោយមានរបួសធ្ងន់ ហើយគ្មានចិត្តមេត្តា បើករត់គេចមិនទទួលខុសត្រូវ បាននាំគ្នាធ្វើការរិះគន់យ៉ាង ខ្លាំងក្លាថា ជាពិធីករមួយរូបគួរសាបព្រោះ នូវទង្វើល្អៗក្នុងសង្គម ដើម្បីជាគំរូ ដល់មនុស្សដទៃ តែបែរជាសាបព្រោះនូវទង្វើ គ្មានទំនួលខុសត្រូវ ដែល សង្គម ស្អប់ខ្ពើមទៅវិញ៕

លោក អ៊ែន ប៊ី ពិធីករ MYTV កំលោះរូបសង្ហា ចិត្តគ្មានមេត្តា បើករថយន្តបុកនារីទន់ខ្សោយ ហើយបើករត់គេច រងនូវការរិះគន់ ពីមហាជន លោក អ៊ែន ប៊ី ពិធីករ MYTV កំលោះរូបសង្ហា ចិត្តគ្មានមេត្តា បើករថយន្តបុកនារីទន់ខ្សោយ ហើយបើករត់គេច រងនូវការរិះគន់ ពីមហាជន លោក អ៊ែន ប៊ី ពិធីករ MYTV កំលោះរូបសង្ហា ចិត្តគ្មានមេត្តា បើករថយន្តបុកនារីទន់ខ្សោយ ហើយបើករត់គេច រងនូវការរិះគន់ ពីមហាជន