Hoverboard ស៊េរី​ថ្មី​អាច​ហោះ​បាន​​ពិត​ប្រាកដ​មែន​តម្លៃ​ ១៩ ៩០០​ដុល្លារ

Hoverboard ស៊េរី​ថ្មី​អាច​ហោះ​បាន​​ពិត​ប្រាកដ​មែន​តម្លៃ​ ១៩ ៩០០​ដុល្លារ

ក្រុមហ៊ុន​​​ឯកជនមួយ​​ ArcaSpace បាន​បង្ហាញ​វីដេអូ​អំពី​ការ​បង្កើត​​បច្ចេកវិទ្យា​ថ្មី​ចុង​ក្រោយ​បង្អស់​​​របស់​ខ្លួន​​នោះ​គឺ​ Arcaboard ដែល​ជា ​Hoverboard ​អាច​ហោះ​បាន។

 

 

ឧបករណ៍​នេះ​មាន​លក្ខណៈ​ខុស​ពី​ឧបករណ៍​​ផ្សេង​ដែល​មាន​ឈ្មោះ​ថា​​ Hoverboard ដូច​គ្នា​ ពោល​គឺ​វា​​អាច​ហោះ​ហើរ​​ផ្លូវ​គ្រប់​ស្ថានភាព ​មិន​ថា​ផ្លូវ​ទឹក​ឬ​ផ្លូវ​គោក។ Arcaboard ដំណើរ​ការ​ដោយ​កង្ហារ​អគ្គិសនី​ចំនួន​៣៦​ ​អាច​បង្កើត​កម្លាំង​បាន​ ២៧២​សេះ ហើយ​​ Hoverboard នេះ​​អាច​បញ្ជា​តាម​រយៈ​ទូរសព្ទ​ដៃ​និង​ដោយ​ខ្លួន​ប្រាណ​​បាន។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​មុខ​អ្នក​ត្រូវទម្រេត​​ខ្លួន​ទៅ​ខាង​មុខ​ ​ហើយ​ដើម្បី​ថយ​ក្រោយ​ឬ​បន្ថយ​ល្បឿន​​​ត្រូវ​ទម្រេត​ខ្លួន​ទៅ​ក្រោយ។

 

Hoverboard ស៊េរី​ថ្មី​អាច​ហោះ​បាន​​ពិត​ប្រាកដ​មែន​តម្លៃ​ ១៩ ៩០០​ដុល្លារ

 

Arcaboard មាន​​​បណ្ដោយ​​ប្រវែង​​១៤៤​,៧៨​ស.ម​ ​ទទឹង​​៧៦​សម.ម ​កម្រាស់​១៥,២៤​ស.ម​ និង​មាន​ទម្ងន់​​៨១,៦៤​គ.ក។ ​ក្ដារបន្ទះ​ហោះ​នេះ​គឺ​អាច​ហោះហើរ​បាន​ត្រឹម​តែ​៦​នាទី​ប៉ុណ្ណោះ​ ហើយ​ដើម្បី​សាក​បំពេញ​ថាមពល​របស់​វា​ត្រូវ​ចំណាយ​ពេល​៦​ម៉ោង​ឯ​ណោះ។

 

វិបសាយ​របស់​​ ArcaSpace បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ArcaBoard មាន​ទទួល​កុម្ម៉ង់​​ទុក​ជា​មុន​ចាប់​ពី​ពេល​នេះ​ត​ទៅ​ក្នុង​តម្លៃ​ ១៩ ៩០០​ដុល្លារ​ ហើយ​ការ​ដឹក​ជញ្ជូន​នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី​១៥​ខែ​មេសា​ ឆ្នាំ​២០១៥។

 

គួរ​បញ្ជាក់​ថា ​កន្លង​មក​ក្រុមហ៊ុន​ Lexus ធ្លាប់​បាន​បង្ហាញ​អំពី​ក្ដារ​បន្ទះ​មួយ​ប្រភេទ​​ដែល​អាច​ហោះ​បាន​ដូច​ជា​ ArcaBoard ​​ ប៉ុន្តែ​មាន​ដំណើរ​ការ​ខុស​គ្នា​ ហើយ​ក្រុមហ៊ុន​ក៏​មិន​បាន​បញ្ជាក់​ដែរ​​ថា ​ក្ដារ​​បន្ទះ​​នោះ​នឹង​មាន​ដាក់​លក់​ជា​សារធារណៈ​ឬ​យ៉ាង​ណា៕
​​​​​​​​​​​
ចុច​អាន៖ ហ្រ្វាង​ដុំ​ ឬ​ហ្រ្វាង​ថាស?

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BGR