ស្ប៉ត​ថ្មី​នៃ​ «Ice Age: Collision Course» ចេញ​ផ្សាយ​ជា​ផ្លូវការ

ខាងក្រោមនេះ ជាស្ប៉តពាណិជ្ជកម្មខ្លី របស់ភាពយន្ដគំនូរ 3D វគ្គទី៥ «យុគសម័យទឹកកក (Ice Age)» ដែល​ទើប​នឹង​ចេញ​ផ្សាយ​ជាផ្លូវការ។ វគ្គទី៥នេះ មានចំណងជើងជាភាសាអង់គ្លេសថា «Collision Course»។
ស្ប៉តខ្លីផ្សាយពាណិជ្ជកម្ម របស់ភាពយន្ដគំនូរ 3D វគ្គទី៥ «យុគសម័យទឹកកក (Ice Age)» ទើបនឹងចេញផ្សាយជាផ្លូវការ។

ខ្សែភាពយន្ដគំនូរ 3D «យុគ្គសម័យទឹកកក» ដែលចេញបញ្ចាំងជាច្រើនវគ្គ មានអាយុកាល១៤ឆ្នាំហើយ បើ​រាប់ពីវគ្គទីមួយដំបូងនោះមក។ នៅឆ្នាំ២០១៦ ខាងមុខ វគ្គទី៥ ដែលមានចំណងជើងជាភាសាអង់គ្លេស ថា «Collision Course» នឹងត្រូវផលិតរួច ដើម្បីយកចេញមកបញ្ចាំង។ ខាងលើនេះ ជាស្ប៉តផ្សាយពាិជ្ជកម្ម ជា​ផ្លូវការ​លើក​ដំបូង ដែលផលិតកម្មដ៏ធំ «» របស់ហូលីវូដ បង្ហោះចេញផ្សាយជាសាធារណៈ។

ខុសពីវគ្គមុនៗ ដែលគ្រប់តួអង្គទាំងអស់ សម្ដែងនៅលើតែផែនដី នៅក្នុងវគ្គនេះ ភាពយន្ដ​បានកំណត់​ឲ្យ​មាន​សាច់រឿង ចេញទៅក្រៅភពម្ដង។ ប៉ុន្តែតាមពិតទៅ ការរៀបចំសាច់រឿង ត្រូវបានបង្កើតឡើង តាំង​ពី​យូរ​មក​ហើយ ដូចការដកស្រង់មួយវគ្គខ្លី នៅក្នុងវីដេអូខាងក្រោមនេះ ដែលផលិតកម្មបង្ហើបឲ្យដឹង តាំងពី​ជិត​ពីរ​ខែ​មុន៕