ឈួន វ៉ន់៖ ការ​ដំឡើង​ពិន័យ​គុណ​នឹង​ ៥​មិន​ពាក់​មួក​សុវត្ថិភាព​ពុំ​មែន​ជា​ការ​ដាក់​បន្ទុក​លើ​ប្រជាជន​ទេ

ឈួន វ៉ន់៖ ការ​ដំឡើង​ពិន័យ​គុណ​នឹង​ ៥​មិន​ពាក់​មួក​សុវត្ថិភាព​ពុំ​មែន​ជា​ការ​ដាក់​បន្ទុក​លើ​ប្រជាជន​ទេ

កន្លង​មក មតិ​សាធារណជន​ជា​ច្រើន​ធ្លាប់​លើក​ឡើង​ថា​ ការ​ដំឡើង​ពិន័យ​លើ​អ្នក​មិន​ពាក់​មួក​សុវត្ថិភាព​ចំនួន​ ១៥ ០០០​រៀល ដែល​គុណ​នឹង​៥​ដង​បើ​ធៀប​នឹង​ច្បាប់​ចាស់​មាន​កម្រិត​ខ្ពស់​ហួស​ហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្រី​ក្រ​មួយ​ចំនួន។ តែ​អគ្គលេខាធិការ​រង​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក ឈួន វ៉ន់ យល់​ថា ​នេះ​មិន​មែន​ជា​ការ​ដាក់​បន្ទុក​លើ​ប្រជាជន​នោះ​ឡើយ។

 

 

ឈួន វ៉ន់៖ ការ​ដំឡើង​ពិន័យ​គុណ​នឹង​ ៥​មិន​ពាក់​មួក​សុវត្ថិភាព​ពុំ​មែន​ជា​ការ​ដាក់​បន្ទុក​លើ​ប្រជាជន​ទេ

(រូបភាព ក្លឹបអ្នកការសែត)

 

លោក​បាន​បក​ស្រាយ​ក្នុង​សិក្ខា​សាលា​ស្ដី​ពី​ការ​ពង្រឹង​សមត្ថភាព​សម្រាប់​អ្នក​សារព័ត៌មាន​អំពី​ការ​ពាក់​មួក​សុវត្ថិភាព​ថា​ តម្លៃ​ពិន័យ​ត្រឹម ​៣ ០០០​រៀល​កន្លង​មក ពិត​ជា​ពុំ​មែន​ជា​វិធាន​ការ​ល្អ​ដើម្បី​ផ្លាស់​ប្ដូរ​ឥរិយាបថ​អ្នក​បើក​បរ​ក្នុង​ការ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ឡើយ។ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង កម្ពុជា​មាន​អត្រា​អ្នក​គ្រោះ​ថ្នាក់​ចរាចរណ៍​ខ្ពស់​គួរ​កត់​សម្គាល់ គឺ​១​ឆ្នាំ​មាន​ជាង​២​ពាន់​នាក់។

 
លោក​​លើក​ឧទាហរណ៍​ជាក់​ស្ដែង​បើ​គ្រួ​សារ​មួយ​មាន​កូន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ម្ដាយ​ឪពុក​សុខ​ចិត្ត​លក់​ដី​ស្រែ ផ្ទះ​សំបែង​ដើម្បី​ព្យាបាល​កូន​ដែល​អស់​ប្រាក់​ច្រើន​លើស​ពី​តម្លៃ​មួក​ និង​ ១៥០ ០០០​រៀល​ទៀត​ ហើយ​ត្រូវ​ឡើង​តុលាការ​ពិបាក​អស់​លុយ​ច្រើន​លើស​នេះ​ទៀត។ “ចុះ​ហេតុ​អ្វី អ្នក​បើក​បរ​មិន​ព្រម​ពាក់​មួក​សុវត្ថិភាព ដើម្បី​ការពារ​អាយុ​ជីវិត ​និង​ចៀស​ផុត​ពី​ការ​ពិន័យ​ ១៥ ០០០​រៀល”។ លោក បញ្ជាក់។

 

 

ឈួន វ៉ន់៖ ការ​ដំឡើង​ពិន័យ​គុណ​នឹង​ ៥​មិន​ពាក់​មួក​សុវត្ថិភាព​ពុំ​មែន​ជា​ការ​ដាក់​បន្ទុក​លើ​ប្រជាជន​ទេ

 

 

លោក​បន្ថែម​ថា នៅ​ពេល​ធ្វើ​ច្បាប់​គឺ​ក្រុម​អ្នក​ច្បាប់​គិត​ណាស់​ពី​ជីវភាព​ប្រជាជន ប៉ុន្តែ​ការ​កំណត់​តម្លៃ​ទាប​ពេក ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ខ្លាច​ច្បាប់​ ជា​ហេតុ​មិន​អាច​ផ្លាស់​ប្ដូរ​ឥរិយាបថ​អ្នក​បើក​បរ​បាន​នោះ​ទេ។

 
បើ​តាម​របាយការណ៍​ពី​អង្គការ​មូល​និ​ធិ​របួស​បង្ការ​បួស​អាស៊ី ការ​ពាក់​មួក​សុវត្ថិភាព​បាន​ត្រឹម​ត្រូវ​អាច​កាត់​បន្ថយ​ហានិភ័យ​រង​របួស​ក្បាល​ធ្ងន់​ធ្ងរ ៦៩% និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​បាន៤២%។ គេ​រក​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដែល​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ទោ​ចក្រយាន​យន្ត​បាន​ទទួល​រង​របួស​ក្បាល​៦៩%៕

 

 
អត្ថបទ៖ លឹម សុ​នា