ក្រុម Cage Pitch ជា​ម្ចាស់​ជយលាភី The MIC Original Song រដូវ​កាល​ទី ១

ក្រុម Cage Pitch ជា​ម្ចាស់​ជយលាភី The MIC Original Song រដូវ​កាល​ទី ១

ការ​ប្រគំ​តន្ត្រី  The Mic Original Song ដ៏​ធំ​យប់មិញ​បាន​រក​ឃើញ​ម្ចាស់​ជយលាភី​ហើយ គឺ​ក្រុម​នារី  Cage Pitch បាន​លើក​យក​ចម្រៀង​មួយ​បទ “ធ្លាប់​ទេ?” ធ្វើឲ្យ​មាន​ការ​គាំ​ទ្រ​ច្រើន​ពី​សំណាក់​មិត្ត​ៗ​យុវវ័យ​ជាពិសេស Fans ទស្សនា​ទី​នោះ​ផ្ទាល់។ លេខ​ពីរ បាន​ទៅ​លើ​បេក្ខជន គង់ ដារិទ្ធ លេខ​បី​បាន​ក្រុម​ សុវណ្ណ ដាឡិច និង​លេខ​បី​ស្ទួន​បាន​ទៅ​លើ​ក្រុម SED2R។

 

 

ក្នុង​ការ​ប្រកួត​ម្សិលមិញ​មាន​បេក្ខជន ១៥ នាក់ ឬ ១៥ ក្រុម​ដែល​ឆ្លង​កាត់​ការ​ជម្រុះ​ចេញ​ពី​បេក្ខភាព​យក Original Song ជាង ៦០ បទ​មក​ចូលរួម​ប្រកួត។ នេះ​ជា​ការ​លើក​ឡើង​របស់​អគ្គនាយក របស់ ANUSSA។ ប្រធាន​ក្រុម  Cage Pitch បាន​ប្រាប់​ឲ្យ Sabay ដឹង​ថា “ក្រុម​របស់​ពួក​នាង​ខ្ញុំ​​ទើប​នឹង​បង្កើត​ឡើង​ដែរ​ទេ តែ​ពួក​ខ្ញុំ​​ស្គាល់​គ្នា​តាំងពី​នៅ​រៀន​វិទ្យាល័យ​មក​ម្ល៉េះ ដូចនេះ​ហើយ​ទើប​មាន​រស​និយម​ដូចគ្នា។”

 

ចំណែក​ចម្រៀង​មួយ​បទ​នោះ​ត្រូវ​បាន​កញ្ញា​វ័យ ១៩ ឆ្នាំ អ៊ុង វិសុទ្ធធីតា ថា នាង​និពន្ធ​ឡើង​ដោយ​ប្រើ​រយៈ​ពេល​មិន​ដល់ ៣០ នាទី​ផង ព្រោះ​នេះ​គឺជា​ការ​ឈឺចាប់​ពិត​ៗ​ដែល​ទទួល​បាន។ ចំណែក​អត្ថន័យ​វិញ គឺ​ក្ដី​ឈឺចាប់​ដែល​ស្ដែង​តាម​រយៈ​ការ​ក្បត់​ពី​មិត្តភាព ត្រូវ​ជាង​ន័យ​ស្នេហា។

 

ក្រុម Cage Pitch ជា​ម្ចាស់​ជយលាភី  The MIC Original Song រដូវ​កាល​ទី ១

 

និស្សិត​ស្រី​សាលា Zaman ឆ្នាំ​ទី​បួន ខាង​លើ​បាន​បន្ត​ទៀត​ថា​ ការ​ចេះ​និពន្ធ​បទ​ចម្រៀង និង​ភ្លេង​នោះ ជា​ចំណង់ចំណូលចិត្ត​តាំងពី​ក្មេង​របស់​ក្រុម​នាង និង​មិន​បាន​រៀន​នៅ​តាម​សាលា​ត្រឹមត្រូវ​នោះ​ទេ តែ​នាង​ធ្លាប់​បាន​អញ្ជើញ​គ្រូ​ភ្លេង​មក​បង្រៀន​នៅ​ផ្ទះ​បាន​រយៈ​ពេល ១ ខែ​ដែរ។ ចម្រៀង​ដែល​ធ្វើឲ្យ​ក្រុម​ពួក​នាង​ទទួល​បាន​ជយលាភី​មួយ​នេះ ទើប​សរសេរ​ឡើង​តាំងពី​ខែ សីហា ឆ្នាំ​នេះ។

 

ទៅ​ថ្ងៃ​អនាគត Cage Pitch  បាន​បញ្ជាក់​ថា ​នាង​នៅតែ​បន្ត​ធ្វើ  Original Song នេះ​បន្ថែម​ទៀត និង​មិន​ទាន់ចង់​ចូល​ក្នុង​ផលិតកម្ម​ណា​មួយ​ឡើយ ព្រោះ​ចង់​ធ្វើ​ជា​អ្នក​ចម្រៀង​ឯករាជ្យ។

 

The Mic ក៏​មាន​គណៈកម្មការ​ដែល​ជា​តារា​ល្បី​ៗ និង​ជា​អ្នក​មាន​បទពិសោធន៍​ខាងតន្ត្រី​ដូចជា​លោក ហេង ពិទូ អ្នកនាង ម៉េង កែវពេជ្ជតា លោក សូ ស្រណោះ និង​ លោក សុខ ចាន់ផល ព្រម​ជា​មួយ​តារា​កិត្តិយស​ជាច្រើន​រូប​ទៀត​បាន​បកស្រាយ​ចម្រៀង មិន​ចម្លង​ជាច្រើន​ដូចជា​ឌីជេ Adda កញ្ញ NIkki Nikki លោក កាន់ពេជ្រ លោក សីហា លោក ហ្សូណូ លោកសុខ រក្សា បាន​អង្រួន​វេទិកា៕

 

 

ក្រុម Cage Pitch ជា​ម្ចាស់​ជយលាភី  The MIC Original Song រដូវ​កាល​ទី ១

 

ក្រុម Cage Pitch ជា​ម្ចាស់​ជយលាភី  The MIC Original Song រដូវ​កាល​ទី ១

 

ក្រុម Cage Pitch ជា​ម្ចាស់​ជយលាភី  The MIC Original Song រដូវ​កាល​ទី ១

 

ក្រុម Cage Pitch ជា​ម្ចាស់​ជយលាភី  The MIC Original Song រដូវ​កាល​ទី ១

 

ក្រុម Cage Pitch ជា​ម្ចាស់​ជយលាភី  The MIC Original Song រដូវ​កាល​ទី ១

 

ក្រុម Cage Pitch ជា​ម្ចាស់​ជយលាភី  The MIC Original Song រដូវ​កាល​ទី ១

 

ក្រុម Cage Pitch ជា​ម្ចាស់​ជយលាភី  The MIC Original Song រដូវ​កាល​ទី ១

 

ក្រុម Cage Pitch ជា​ម្ចាស់​ជយលាភី  The MIC Original Song រដូវ​កាល​ទី ១

 

អត្ថបទ៖ទ្រី រ៉ាវី