សមាជិក សមាជិកា ក្រុម១៥៧ ទូទំាងរាជធានី-ខេត្ត បរិច្ចាគឈាមរយៈពេល ២ថ្ងៃ នាសាលា PPIU

ភ្នំពេញ៖ ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក  បាននិងកំពុងដឹកនាំសមាជិក សមាជិកា នៅទូទាំងរាជធានី-ខេត្ត ដោយសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ប្រារព្ធពិធីបរិច្ចាគឈាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០១៥ ក្រោមប្រធានបទ “អ្នកផ្តល់ឈាម គឺជាវីរជន” ។

ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក បានមានប្រសាសន៍ថា ជីវិតរបស់មនុស្សយើងគឺរស់បានដោយសារឈាម។ ឈាមមានសារៈសំខាន់ណាស់ សំរាប់មនុស្ស ហើយការបរិច្ចាកឈាម គឺបានផ្តល់ជីវិត និងក្តីសង្ឃឹមដល់អ្នកដទៃ។ សមាជិក សមាជិកា ក៏ដូចជាសប្បុរសជន ដែលនាំគ្នាទៅបរិច្ចាគឈាម នៅថ្ងៃទី២៨ និង២៩ ខែធ្នូ  ពួកគាត់គឺសុទ្ធតែជាវីរជន។

លោក ម៉ឹង ពន្លក បានបញ្ជាក់ថា ការប្រារព្ធពិធីបរិច្ចាគឈាមនេះ គឺធ្វើនៅឯបរិវេណសាកលវិទ្យាល័យអន្តរជាតិ ទល់មុខវិទ្យាល័យបាក់ទូក ចាប់ផ្តើមពីម៉ោង ៧ព្រឹក ហើយក្នុងពិធីបរិច្ចាគឈាមនេះ ក៏មានការចាប់ឆ្នោតផ្សងសំណាងជូនដល់បងប្អូន ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធិមនុស្សធម៌នេះផងដែរ។

ជាមួយគ្នានោះ ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ រូបនេះ ក៏បានធ្វើការអំពាវនាវដល់ សូមបងប្អូនទាំងអស់គ្នា អញ្ជើញជាកិត្តិយសចូលរួមក្នុងកម្មវិធីនេះឲ្យបានច្រើនកុះករ៕