មជ្ឈដ្ឋានបៃតង កន្លែងកម្សាន្ត ជាចំណុចទាក់ទាញ ដ៏សំខាន់សម្រាប់អតិថិជនជាវខុនដូ ពីគម្រោង អ័រគីដេ ឌឹរ៉ូយ៉ាល់ ខុនដូ

ភ្នំពេញ៖ ទីធ្លាបៃតងស្រស់បំព្រង នៅចំកណ្តាលក្រុង គួបផ្សំនឹងកន្លែងកម្សាន្ត បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ គឺជាចំណុចទាក់ទាញសំខាន់មួយ សម្រាប់ការរស់នៅក្នុងខុនដូ។ នេះបើតាមការលើកឡើងរបស់អតិថិជន នៅក្នុងទីក្រុងភ្នំពេញ។ ចំណុចទាក់ទាញទាំងពីរនេះស្ថិតនៅក្នុងចំណោមចំណុចទាក់ទាញផ្សេងទៀត ដែលផ្តល់ដោយគម្រោង អ័រគីដេ            ឌឹរ៉ូយ៉ាល់ ខុនដូ (Orkidé the Royal Condominium)  ដែលជាគម្រោងអភិវឌ្ឍន៍ថ្មីរបស់          ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា គឺក្រុមហ៊ុន អ័រគីដេ វីឡា ។

សេចក្តីរាយការណ៍ព័ត៌មាន ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន អ័រគីដេ វីឡា កំពុងអភិវឌ្ឍគម្រោងធំៗចំនួនពីរ នៅតាមបណ្តោយផ្លូវម៉ៃដា ឬផ្លូវ ២០០៤ ក្នុងខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងនោះក្រុមហ៊ុនទើបតែបានបញ្ចប់គម្រោងទីមួយរបស់ខ្លួន កាលពីពេលថ្មីៗនេះ គឺគម្រោងអ័រគីដេ វីឡា ឌឹហ្រ្គែន (Orkidé Villa The Grand) ដោយអ្នកដែលជាម្ចាស់លំនៅដ្ឋាន ក៏បានចាប់ផ្តើមចូលមករស់នៅក្នុងផ្ទះវីឡាទំនើបស្រស់ស្អាតរបស់ខ្លួនហើយដែរ

ការអភិវឌ្ឍបៃតង គឺជាចំណុចស្នូលមួយនៃគម្រោងអ័រគីដេ វីឡា ឌឹរ៉ូយ៉ាល់ (Orkidé Villa The Royal)  ដែលជាគម្រោងអស្ចារ្យទីពីរស្ថិតនៅក្នុងផែនការមេរបស់ក្រុមហ៊ុន ។ នៅក្នុងគម្រោងនេះ មានប្រភេទផ្ទះល្វែងអាជីវកម្ម និងផ្ទះវីឡាមានការច្នៃប្រឌិតបែបទំនើបចំនួន ៤ ប្រភេទ និងនៅចំណុចកណ្តាល គឺ អ័រគីដេ ឌឹរ៉ូយ៉ាល់ ខុនដូ (Orkidé Royal Condominium) ។

កញ្ញា ទី ចន្ទយ៉ាណាដែលទើបតែបានជាវខុនដូ ពីគម្រោងអ័រគីដេ ឌឹរ៉ូយ៉ាល់ ថ្លែងថា៖ “បើសិនជាយើងគិតទៅនៅក្នុងទីក្រុងរបស់យើង បើសិនជារកកន្លែងអង្គុយលេងលំហែកាយស្រូបយកខ្យល់អាកាស យើងអត់សូវមានច្រើនទេ។ អ៊ីចឹងនៅក្នុងខុនដូនេះ គឺមានគ្រប់ទាំងអស់ឲ្យយើង....។ ចំពោះទីធ្លាពណ៌បៃតងវិញ ខ្ញុំគិតថាល្អ ដោយសារវាធ្វើឲ្យមានខ្យល់អាកាសល្អ ហើយមើលទៅក៏ឃើញបរិស្ថានល្អដែរ ហើយសម្រាប់អ្នកដែលទៅធ្វើការឬក៏រកស៊ី ត្រឡប់មកផ្ទះវិញហត់នឿយ គាត់អាចមានកន្លែងលំហែកាយ ដែលធ្វើឲ្យគាត់មានអារម្មណ៍ថាស្រស់ស្រាយជាងមុន” ។

យោងតាម លោកស្រី អាន សុធីតា នាយិការងជាន់ខ្ពស់ក្រុមហ៊ុន CBRE តំបន់ដែលស្ថាបនាមានលក្ខណៈបៃតង និងហេដ្ឋារចនាសម្ព័ន្ធសព្វបែបយ៉ាងកំពុងជំរុញឲ្យមានការគាំទ្រយ៉ាងពិតប្រាកដពីអតិថិជន។

លោកស្រី សុធីតា ថ្លែងថា “ចំពោះអត្ថប្រយោជន៍ [តំបន់បៃតង] គឺមានចំពោះមនុស្សគ្រប់វ័យទាំងអស់។ ពេលដែលយើងឃើញតំបន់បៃតងនៅកន្លែងដែលយើងរស់នៅ គឺយើងមានអារម្មណ៍ថាមានផាសុខភាព ត្រជាក់ ហើយមិនថាចាស់ថាក្មេងទេគឺគាត់ចង់រស់នៅកន្លែងហ្នឹង ។ ចំពោះក្មេងវិញ គឺគាត់ទទួលបានផាសុខភាពទាំងរូបរាងកាយ ហើយនិងបញ្ញាស្មារតីរបស់គាត់ ។ ចំពោះមនុស្សចាស់គឺគាត់អាច relax ឬក៏ដើរកម្សាន្តតាមសួន ជួយឲ្យគាត់ទទួលបាននូវខ្យល់អាកាសល្អ “។

ក្រៅពីការពេញចិត្តចំពោះទីតាំងដែលមានភាពស្ងប់ស្ងាត់ និងការរចនារៀបចំទីធ្លាខាងក្រៅគេហដ្ឋានប្រកបដោយភាពស្រស់ស្អាតហើយនោះ កត្តាទាក់ទាញផ្សេងទៀតសម្រាប់អតិថិជនសក្តានុពលរបស់គម្រោង អ័រគីដេ ឌឹរ៉ូយ៉ាល់ ខុនដូ គឺគុណប្រយោជន៍នៃ      ទីតាំងជុំវិញដែលមានដូចជាផ្សារទំនើប អាងហែលទឹកដ៏ធំ មានឆ្នេរខ្សាច់ ព្រមជាមួយនឹងកន្លែងសមាធិ កន្លែងក្មេងលេង ក្លឹបហាត់ប្រាណ ស្កាយក្លឹប និងកន្លែងកម្សាន្តជាង១០០កន្លែងផ្សេងទៀត ។

កញ្ញា ចន្ទយ៉ាណា ថ្លែងបន្តថា “ខ្ញុំគិតថាការដែលរស់នៅក្នុងខុនដូ គឺទីមួយយើងមានសុវត្ថិភាព ទីពីរងាយស្រួលរស់នៅដោយសារយើងមានផ្សារទំនើបនៅខាងក្រោម និងមានកន្លែងលំហែកាយផ្សេងទៀត។ ម្យ៉ាងទៀតការរស់នៅរបស់យើងមានលក្ខណៈឯកជន និងមានភាពទំនើប។”

ការសាងសង់ខុនដូ ចំនួន ៦ អគារ ដែលមានចំនួនជាង ១៤១៨ យូនីត នឹងត្រូវធ្វើឡើងតាមដំណាក់កាល ។ រីឯតម្លៃបន្ទប់ខុនដូទាំងនេះ គឺមានភាពទាក់ទាញជាខ្លាំង ដោយតម្លៃចាប់ផ្ដើមពី ៨០.០០០ ដុល្លារ ឡើងទៅ៕