ពីរនាក់ប្តីប្រពន្ធ ជិះម៉ូតូទៅបុក គោយន្តពីក្រោយ ស្លាប់ទាំងពីរនាក់

កំពង់ស្ពឺ ៖ ពីរនាក់ប្តីប្រពន្ធ ជិះម៉ូតូមួយគ្រឿង បានទៅបុកគោយន្តពីក្រោយ បណ្តាលឲ្យដួលបោកក្បាល ស្លាប់ភ្លាមៗ កន្លែងកើតហេតុ កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិបាក់ក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DG-7768 បើកបរដោយឈ្មោះតាក់ វ៉ាន់ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិសំបួរ ស្រុកបរសេដ្ខ ខេត្តកំពង់ស្ពឺត្រូវជាប្តី ចំណែកប្រពន្ធមានឈ្មោះណែម ចិន្តា អាយុ៣២ឆ្នាំ ។

នគរបាលមូលដ្ឋានបានឲ្យដឹងបន្តថាមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឌុបប្រពន្ធពីត្បូងទៅ ជើងតាមបណ្តោយ ផ្លូវលេខ៤១ លុះមកដល់ចំណុចខាងលើ ក៏បានបុកគោយន្តពីក្រោយបណ្តាលឲ្យ ស្លាប់ទាំងពីរនាក់តែម្តង ។

ក្រោយកើតហេតុ អ្នកបើកបរគោយន្តបានគេចខ្លួនបាត់ ចំណែកសពទាំងពីរនាក់ប្តីប្រពន្ធ ត្រួវបានសមត្ថកិច្ចទៅ សាច់ញាតិយកទៅធ្ចើបុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះរួមជាមួយគោយន្ត ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកគងពិសី ដើម្បីរងចាំធ្វើការដោះស្រាយតាមផ្លូវ ច្បាប់៕

ពីរនាក់ប្តីប្រពន្ធ ជិះម៉ូតូទៅបុក គោយន្តពីក្រោយ ស្លាប់ទាំងពីរនាក់