សម្តេច​ហ៊ុនសែន ប្រកាស​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យ​ករណី​ប្រជាពលរដ្ឋ នៅ​ផ្លូវជាតិ​លេខ​៤

ភ្នំពេញ: ​បន្ទាប់ពី​ប្រកាស​ឈប់​ឲ្យ​យកលុយ​នៅ​ផ្លូវ​វេ​ង​ស្រេង ក្នុង​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​២៧ ឈានចូល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ រួចមក សម្តេច​តេ​ជោ​ហ៊ុនសែន បានប្រកាស​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យ​ករណី​ប្រជាពលរដ្ឋ ដែល​រស់នៅ​អម​សង្ខាង​ផ្លូវជាតិ​លេខ​៤​។ ផ្លូវជាតិ​លេខ​៤ ដែល​ក្រុមហ៊ុន AZ បាន​យកលុយ​យូរ​ឆ្នាំ​មកហើយ ដូច្នេះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាមផ្លូវ​នោះ មិនត្រូវ​បង់លុយ​នោះទេ​។​

​សម្តេច​ហ៊ុនសែន បានលើកឡើង​ជា​ឧ​ទារ​ហណ៍​ថា សម្រាប់​អ្នករស់នៅ​បែក​ចាន លែង​ហ៊ាន​ឆ្លងផ្លូវ ទៅ​មើល​ចំការ ឬក៏​មកលេង​មើលជំងឺ ឬក៏​មក​ភ្នំពេញ​ទៀតហើយ ព្រោះ​ត្រូវ​បង់លុយ​រហូត​។ ដូច្នេះ ត្រូវមាន​ការប្រជុំ​មួយ ដើម្បី​ធ្វើ​ស្ថិតិ ហើយ​រៀបចំ​ការអនុគ្រោះ​ ផ្តល់កាត​ពិសេស ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​រថយន្ត ហើយ​រស់នៅ​តាមផ្លូវ​ជាតិ​លេខ​៤៕​