​សមិទ្ធផល​ជាច្រើន ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ កើតឡើង​ក្រោយពេល មាន​សុខសន្តិភាព

ភ្នំពេញ: លោក​ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ គឺ​ផ្ដើមចេញ​ពីថ្ងៃ​ជ័យជំនះ ៧ មករា ១៩៧៩ និង​នយោបាយ ឈ្នះ ឈ្នះ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ដ្រី ទើប​ប្រជាពលរដ្ឋ​យើង មានឱកាស​បាន​កសាង​នូវ សមិទ្ធផល​ជាច្រើន ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។

​នៅ​ព្រឹក​ថ្ងៃអាទិត្យ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៥ នៅក្នុង​បរិវេណ​វត្ត​ច័ន្ទ​រស្មី ហៅ​វត្ត ច័ន្ទ​និមិត្ត ស្ថិតនៅ​ឃុំរ​កាពរ​ប្រាំ ស្រុក​ត្បូងឃ្មុំ បាន​ប្រារព្ធ​ពិធី​សម្ពោធ សមិទ្ធផល​នានា ដាក់​ប្រគេន​ព្រះសង្ឃ និង​ជូន​ពុទ្ធបរ​ស័​ទ ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតី​ភា​លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ​។​

​មានប្រសាសន៍​ក្នុង​ពិធី​នេះ លោក ជា សុផារ៉ា បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ចំពោះ​ប្រជាពលរដ្ឋ ទូទាំង​ស្រុក​ត្បូងឃ្មុំ និង​បាន​កោតសរសើរ​អតីត​ព្រះចៅអធិការ គណៈកម្មការ​វត្ត គ្រប់​ជំនាន់ អាជ្ញាធរ​មូលដ្ឋាន គ្រប់លំដាប់​ថ្នាក់ សប្បុរសជន ពុទ្ធបរិស័ទ ដែលមាន​សទ្ធា​ជ្រះថ្លា ជួយឧបត្ថម្ភ​គាំទ្រ ទាំង​សម្ភារៈ និង​ថវិកា កសាង​សមិទ្ធផល​នានា ជាពិសេស​សមិទ្ធផល​ថ្មីៗ ក្នុង​វត្ត​ច័ន្ទ​រស្មី នេះ ដែលជា​ការរួមចំណែក យ៉ាង​ធំធេង លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

​លោក​រដ្ឋមន្ដ្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ គឺ ផ្ដើមចេញ​ពីថ្ងៃ​ជ័យជំនះ ៧ មករា ១៩៧៩ និង នយោបាយ ឈ្នះ ឈ្នះ របស់​សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ នាយករដ្ឋមន្ដ្រី ទើប​ប្រជាពលរដ្ឋ​យើង មានឱកាស​បាន​កសាង​នូវ​សមិទ្ធផល​ជាច្រើន ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ។ រាជរដ្ឋាភិបាល នីតិកាល​ទី​៥ បាន​បន្ត​អនុវត្ត​យុទ្ធសាស្ដ្រ ចតុកោណ​ដំណាក់កាល​ទី ៣ ដោយ​ធ្វើកំណែទម្រង់ លើ​គ្រប់​វិស័យ ដើម្បី​លើកកម្ពស់​អភិបាលកិច្ច ពង្រឹង​ប្រសិទ្ធភាព នៃ​ការផ្ដល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ និង​បាន​កែសម្រួល​លើ​ប្រព័ន្ធ ប្រាក់បៀវត្សរ៍ ដើម្បី​តម្លើង​ប្រាក់បៀវត្ស ជូន​មន្ដ្រីរាជការ​ស៊ីវិល កងកំលាំង ប្រដាប់អាវុធ គ្រប់​ប្រភេទ កម្មករ កម្មការិនី​តាម​រោងចក្រ សហគ្រាស និវត្តន៍​ជន ឲ្យ​មាន​ជីវភាព កាន់តែ​ប្រសើរ​ជាង​មុន ។

​ជាមួយនេះ លោក ក៏បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ ត្រូវខិតខំ​អនុវត្ត​ជាប្រចាំ នូវ​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព ដើម្បី​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកបមុខរបរ ប្រកបដោយ​ភាព​សុ​ខុ​ដុម ។​

​លោក កេង ប៊ុន​ណ្ណា អភិបាលស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា វត្ត​ច័ន្ទ​រស្មី បានចាប់ផ្ដើម​កសាង​ដំបូង នៅ​ឆ្នាំ ១៩៩០ ឆ្លងកាត់​ព្រះចៅអធិការ ៧ អង្គ ដោយមាន​ការជួយឧបត្ថម្ភ​គាំទ្រ​ពី ពុទ្ធបរិស័ទ ក្នុង និង​ក្រៅប្រទេស ធ្វើ​ឲ្យ​សមិទ្ធផល​នានា ក្នុង​ទី​អារាម​នេះ មានការ​រីកចម្រើន ជា​បន្តបន្ទាប់ រួមមាន ព្រះវិហារ ឧបដ្ឋានសាលា កុដិ​ធ្វើ​អំពី​ថ្ម និង​ឈើ របង​វត្ត ក្លោងទ្វារ អណ្ដូងទឹក បន្ទប់ទឹក អាង​ស្តុក​ទឹក ជាដើម ។ សមិទ្ធផល ដែល​កំពុង​ប្រារព្ធ​ពិធី​សម្ពោធ នាពេលនេះ រួមមាន​៖ ឧបដ្ឋានសាលា​ទំហំ ២០,២០ ម x ៣០,៥០ ម កុដិ​ធ្វើ​អំពី​ថ្ម​ទំហំ ១១,៤០ x ១០,៤០ ម របង និង​ក្លោងទ្វារវត្ត ដោយ​ចំណាយ​ថវិកា​សរុប ១៤៧.០៣៣ ដុល្លារ​អាមេរិក បានមកពី​សទ្ធា​ជ្រះថ្លា​របស់ ពុទ្ធបរិស័ទ​ក្នុង និង​ក្រៅប្រទេស ក្នុងនោះ​ក៏មាន​ការរួមចំណែក របស់​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​ផងដែរ ។​

​តម​ក គណអធិបតី បាន​បំពាក់​មេដាយ ជូន​សប្បុរសជន​ចំនួន ២៨ អង្គ​/​នាក់ និង​ប្រគេន​បច្ច័យ អំណោយ​របស់ សម្ដេចនាយក​រដ្ឋមន្ដ្រី និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្រាប់​វត្ត​ច័ន្ទ​រស្មី​ចំនួន ៥ លាន​រៀល សម្រាប់​បន្ត​កសាង​កុដិ និង​ឧបត្ថម្ភ ជា​ថវិកា និង​ស៊ីម៉ង់​តិ៍​ដល់​វត្ត​ព្រះពុទ្ធសាសនា និង​វិហារ​ឥស្លាម​មួយចំនួន នៅក្នុង​ឃុំ សាលាស្រុក​ត្បូងឃ្មុំ សាលាឃុំរ​កាពរ​ប្រាំ ជូន​តាជី យា​ជី​ចំនួន ៥០​នាក់ ម្នាក់ៗ ក្រណាត់ស ១​ដុំ ថវិកា ១ ម៉ឺន​រៀល លោកគ្រូ អ្នកគ្រូ វិទ្យាល័យ និង​អនុវិទ្យាល័យ ហ៊ុន សែន ត្រពាំង​ឬ​ស្សី សាលាបឋមសិក្សា​ច័ន្ទ​និមិត្ត និង​គ្រូពេទ្យ​មណ្ឌល​សុខភាព សរុប ៨៧ នាក់ ម្នាក់​សារុង ១ សិស្សានុសិស្ស ១ ២២០ នាក់ ម្នាក់​ទទួលបាន​សៀវភៅ ២ ក្បាល បិ​ច ១​ដើម ព្រមទាំង​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​ឧបដ្ឋានសាលា កុដិ របង និង​ក្លោងទ្វារវត្ត​ច័ន្ទ​រស្មី ប្រគេន​ព្រះសង្ឃ និង​ជូន​ពុទ្ធ​បរិ​ស័ត​ប្រើប្រាស់ តរៀង​ទៅ​៕V/S

​សមិទ្ធផល​ជាច្រើន ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ កើតឡើង​ក្រោយពេល មាន​សុខសន្តិភាព

​សមិទ្ធផល​ជាច្រើន ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ កើតឡើង​ក្រោយពេល មាន​សុខសន្តិភាព

​សមិទ្ធផល​ជាច្រើន ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ កើតឡើង​ក្រោយពេល មាន​សុខសន្តិភាព

​សមិទ្ធផល​ជាច្រើន ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ កើតឡើង​ក្រោយពេល មាន​សុខសន្តិភាព