សម្តេច​ហ៊ុនសែន ព្រមាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ឲ្យ​ប្រយ័ត្នប្រយែង ក្នុងការ​រិះគន់ តែ​សម្តេច​មិន​ចាប់កំហុស អូស​ដំណើរ​នោះទេ​

ភ្នំពេញ: ​សម្តេច​តេ​ជោ​ហ៊ុនសែន បានប្រកាស​ជាថ្មី​ឲ្យ​ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុ​ក ត្រូវ​ប្រយ័ត្នប្រយែង ក្នុងការ​រិះគន់​ខុស​ប្រធានបទ មកកាន់​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ព្រោះ​អ្នក​រិះគន់​នោះ ទោះបី​ជាលា​ក់មុខ លាក់​អត្តសញ្ញាណ​យ៉ាងណាក៏ដោយ ក៏​សម្តេច​អាច​ឆែក​រកមុខ និង​ទីកន្លែង​បានដែរ​។ ក៏ប៉ុន្តែ​ជាមួយនឹង​ការព្រមាន​នោះ សម្តេច​តេ​ជោ​ហ៊ុនសែន បាន​លើកឡើងថា សម្តេច​មិន​ចាប់កំហុស យកទោស​ពៃ​លើ​អ្នក​ចូលមក​បញ្ចេញយោបល់ រិះគន់​លើស​ម្តេច ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​នោះឡើយ​។​

​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា នៅ​សាកលវិទ្យាល័យ នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នា​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​ហ៊ុនសែន បាន​លើកយក​ករណី​បុគ្គល​ម្នាក់ បាន​ចូលមក​បញ្ចេញយោបល់ ខុស​ប្រធានបទ ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ដែល​សម្តេច បានប្រកាស​ពី​ការលើកលែង​ការយក​លុយ​នៅ​ផ្លូវ​វេ​ង​ស្រេង កាលពី​យប់​ថ្ងៃទី​២៧ ឈានចូល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥​។​

​សម្តេច​ហ៊ុនសែន បានប្រកាសថា បើសិនជា​គេច​ង់​ចាប់ យ៉ាងយូរ​តែ ៧ ម៉ោង​ទេ គេ​នឹង​ចាត់ការ​រកឃើញ ទោះជា​អ្នកនោះ លាក់​អត្តសញ្ញាណ​ទីតាំង​ឈរជើង ក៏ដោយ​។ ប៉ុន្តែ​សម្តេច​តេ​ជោ​ហ៊ុនសែន បាន​អះអាងថា សម្តេច​គ្រាន់តែ​អប់រំ តាម​ហ្វេ​ស​ប៊ុ​ក ត្រលប់​ទៅ​អ្នក​រិះគន់​ទាំងនោះ​វិញ ឲ្យ​រិះគន់ ដើម្បី​ស្ថាបនា និង​ប្រើពាក្យ​ភាសា​ត្រឹមត្រូវ សមរម្យ ព្រមទាំង​ឲ្យ​ត្រូវ​តាម​ប្រធានបទ​។​

​សម្តេច​ហ៊ុនសែន បាន​លើកឡើងថា សម្តេច​លេង​ហ្វេ​ស​ប៊ុ​ក​នេះ គឺ​ដើម្បី​ចង់ដឹង​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ ប៉ុណ្ណោះ​៕​