និស្សិត​កម្ពុជា​ជិត ៧០០​នាក់ ទទួលបាន​អាហារូបករណ៍ ពី​ប្រទេស​ចិន ក្នុង​រយៈ​៥​ឆ្នាំ ចុងក្រោយ​នេះ​

ភ្នំពេញ: ក្នុង​រយៈពេល ៥ ឆ្នាំ កន្លងមកនេះ និស្សិត​ខ្មែរ ប្រមាណ ៧០០ នាក់ បាននិងកំពុង សិក្សា​រៀនសូត្រ ដោយ​អាហារូបករណ៍ របស់​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ ប្រជា​មាន​និ​ត​ចិន ប្រសិនបើ​មិន​គិតពី ចំនួន​និស្សិត​ខ្មែរ ដែល​រៀន​បង់ថ្លៃ ដោយ​ខ្លួនឯង និង​ការជួយ​បណ្តុះបណ្តាល ពី​អង្គភាព ក្រុមហ៊ុន និង​រោងចក្រ សហគ្រាស​ចិន ផ្សេងទៀត​នោះ ឡើយ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោកស្រី ពូ ជាន​គ័​រ ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នា​រាត្រី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​សមាគម​អតីត​និស្សិត​ខ្មែរ ពី​ប្រទេស​ចិន នៅ​សណ្ឋាគារ អាំងទែ​កុងទីណង់តាល់ ក្រោម​អធិបតីភាព​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ។​

​ក្នុងនាម​រដ្ឋាភិបាល​ចិន ជាមួយនិង​ការអះអាង​ថា នឹង​បន្ត​ផ្តល់​ការគាំទ្រ ចំពោះ​ការ បណ្តុះបណ្តាល ធនធានមនុស្ស ដល់​កម្ពុជា ក៏ដូចជា​បន្ត​ជួយ​ដល់ សមាគម​អតីត​និស្សិត​ខ្មែរ ពី​ប្រទេស​ចិន លោកស្រី ពូ ជាន​គ័​រ បានចាត់ទុក អតីត​និស្សិត​ខ្មែរ ដែល​បញ្ចប់​ការសិក្សា ពី​ប្រទេស​ចិន​ថា នឹង​ក្លាយជា​ធនធានមនុស្ស​ដ៏​សំខាន់ ក្នុង​ការជួយ​អភិវឌ្ឍន៍ ប្រទេស​កម្ពុជា ក៏ដូចជា​កា​រឹតចំណង​សាមគ្គីភាព មិត្តភាព រវាង​ប្រទេស​ទាំងពីរ ដែលមាន​ជា​យូរលង់ មកហើយ​ផងដែរ​៕V​/S