បើករថយន្តខុសបច្ចេកទេស បុកមនុស្សពេលកំពុងអង្គុយផឹកស៊ីមុខផ្ទះ ស្លាប់ម្នាក់ របួសម្នាក់គួរអោយរន្ឋត់

រាជធានីភ្នំពេញ : នាម៉ោងប្រមាណជិត១០យប់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៥នេះ នៅ តាមបណ្តោយផ្លូវលេខ៩៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ បុរសម្នាក់ស្លាប់ និងម្នាក់ទៀតបានរងរបួសនិងអ្នកផ្សេងទៀតរត់ទាំងព្រលឹងចុងសក់ ដោយសារ បុរសម្នាក់ ដែលជាសាច់ញាតិរបស់ខ្លួន បើករថយន្តខុសបច្ចេកទេសដោយជាន់ ហ្គារថយន្ត ច្រឡំថាហ្រ្វាំងឡាន ស្ទុះទៅបុកពេញទំហឹង បុកចូលកន្លែង ផឹកស៊ី ផ្អើល មនុស្សម្នាទាំងយប់។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្តិពីរទៅបីនាក់ទៀតបានអង្គុយផឹកស៊ីនៅមុខផ្ទះកន្លែងកើតហេតុ។តែ ជាអកុសលពេលកំពុងអង្គុយផឹកស៊ីនោះក៏មានសាច់ញាតិរបស់ខ្លួនបើករថយន្ត Camryឆ្លាម ស្លាកលេខភ្នំពេញ 2AH-5306 យកមកទុកជិតកន្លែងដែល អង្គុយ ផឹកស៊ី តែដោយអ្នកបើកបរនោះស្ទើរភ្លើង ឬបើកបរខុសបច្ចេកទេស យ៉ាងណា នោះ បានជាន់ហ្គាច្រលំហ្រាំង បណ្តាលឲ្យរថយន្តហោះវឹងទៅបុកជនរងគ្រោះ កំពុងអង្គុយផឹកស៊ី ផ្ទុបរថយន្តសាំយ៉ុងមួយគ្រឿងទៀតបណ្តាលឲ្យជនរងគ្រោះ ឈ្មោះ ហុង ថន អាយុ ៣៥ឆ្នាំ មុខរបរជាជាងថតរូបនៅវត្តភ្នំ និងមានស្រុក កំណើតនៅឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត បែកក្បាលស្លាប់ភ្លាមៗ នៅ ក្រោមរថយន្តតែម្តង រីឯមិត្តភក្តិម្នាក់ទៀតរងបួសស្រាល។
ក្រោយហេតុការណ៍បើករថយន្តបុកមនុស្សស្លាប់ ម្ចាស់រថយន្តបង្ករ បានរត់គេច ខ្លួនបាត់ស្រមោល បន្សល់តែរថយន្តនិងជនរងគ្រោះនៅកន្លែងកើតហេតុ។សព ត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕

បើករថយន្តខុសបច្ចេកទេស បុកមនុស្សពេលកំពុងអង្គុយផឹកស៊ីមុខផ្ទះ ស្លាប់ម្នាក់ របួសម្នាក់គួរអោយរន្ឋត់ បើករថយន្តខុសបច្ចេកទេស បុកមនុស្សពេលកំពុងអង្គុយផឹកស៊ីមុខផ្ទះ ស្លាប់ម្នាក់ របួសម្នាក់គួរអោយរន្ឋត់ បើករថយន្តខុសបច្ចេកទេស បុកមនុស្សពេលកំពុងអង្គុយផឹកស៊ីមុខផ្ទះ ស្លាប់ម្នាក់ របួសម្នាក់គួរអោយរន្ឋត់