អង្គុយ​បែប​នេះ មាន​ផល​ប៉ះ​ពាល់ ដល់​ម្លឹង​ផង!

ទំលាប់ប្រចាំថ្ងៃពិតជា​សំខាន់ សម្រាប់​សុខ​ភាព​របស់​យើង ដូចនេះ​យើង​ត្រូវ​តែ​ខ្ជាប់​ខ្ជួន យក​ចិត្ត​ទុក​ដាក់​លើ​ទម្លាប់​ដែល​យើង​ធ្វើ​ជា​ប្រចាំ​ថ្ងៃ។ ជាពិសេស​ការ​អង្គុយ គង​អន្ទាក់​ខ្លា ដែល​មនុស្ស​ស្រី​ភាគ​ច្រើន​តែ​ង​មាន​ទំលាប់អង្គុយបែបនេះ ដូចនេះគួរតែបញ្ឈប់ ដើម្បីមិនឲ្យផ្តល់ផល់ប៉ះពាល់ទៅថ្ងៃក្រោយ។

អង្គុយ​បែប​នេះ មាន​ផល​ប៉ះ​ពាល់ ដល់​ម្លឹង​ផង!

បើអង្គុយបែបនេះយូរ និងធ្វើឲ្យប៉ះពាល់ដល់ខ្នងខ្លាំងជាងគេ ហើយនឹងធ្វើឲ្យ​សសៃ​ជើង​ដំនើរ​ការ​មិន​ប្រក្រតី ឬអាចស្ទះធ្វើឲ្យជើងស្ពឹក ឬរោយជើងបាន។ តាមការបញ្ជាក់នៅក្នុងប្រភពដដែលនេះថា កុំឲ្យ​អង្គុយ​បែបនេះ យូរជាងកន្លះម៉ោង ដូចនេះអ្នកអាចជៀស​វាង​បានរាល់​អាការៈ​ឈឺចាប់​ខ្លាំងទៅថ្ងៃ​ក្រោយ​។

អង្គុយ​បែប​នេះ មាន​ផល​ប៉ះ​ពាល់ ដល់​ម្លឹង​ផង!

បើការអង្គុយបែបនេះក្លាយជាទំលាប់របស់អ្នក ដែលមិនអាចបញ្ឈប់បាននោះ អ្នកអាចផ្លាស់ប្តូរ​ជើងឆ្វេង​ស្តាំគងលើគ្នាម្នាក់ម្តង ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលយើងបានរៀបរាប់ខាងលើនេះក៏បានដែរ។

  • ដោយ: Hong
  • 11:18 AM, 28 December
  • ប្រភព: Reldigezt
  • Tag: សុខភាព