កូនប្រុសលោក ​ទូច ណារ៉ុថ​ ឡើងតំណែង​ជាស្នងការរង​ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ​បើគ្មានការប្រែប្រួលនោះទេ​ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ​នារសៀលថ្ងៃទី២៨ ធ្នូនេះ ​មានរៀបចំពិធីប្រកាស​ផ្ទេរភារកិច្ចនិងបំពាក់​ឋានន្តរស័ក្តិ​ជូន​ដល់ស្នងការរងនគរបាលខេត្ត ​ក្រោមអធិបតីលោកឧត្តមសេនីយ៍ឯក ចាន់ អ៊ាន ​អគ្គស្នងការរង​នគរបាលជាតិ​ក្រសួងមហាផ្ទៃ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា​ ក្រៅពីការបំពាក់ឋានន្តរស័ក្តិ​លោកវរៈសេនីយ៍ឯក ​ទៀង សៅរ័ត្ន ​ស្នងការរងទទួលបន្ទុក          អន្តោ​ប្រវេស​ន៍​​​​ជាឧត្តមសេនីយ៍ត្រី (ផ្កាយ១)​ ក៍មានការបំពាក់ឋានន្តរស័ក្តិ ​ប្រកាសផ្ទេរភារកិច្ចនិង​ឡើងកាន់តំណែងផ្លូវការ​ស្នងការរងនគរបាល​ម្នាក់​ទៀត ​ទទួលបន្ទុក​ព្រំដែន​ គឺលោកវរៈសេនីយ៍ត្រី ​ទូច ណារ៉ា​ អនុប្រធានការិយាល័យ​ប៉ូលិសសដ្ឋកិច្ចនៃស្នងការដ្ឋាន​នគររបាលរាជធានីភ្នំពេញ ​ដែលគេស្គាល់ថា​ជាកូនប្រុសលោក ទូច ណារ៉ុថ​ អតីតស្នងការនគរបាលរាជធានីភ្នំពេញ ​ឡើងជាវរៈសេនីយ៍ឯក(ស័ក្ត៥)ផងដែរ ៕