​ជប៉ុន និង​កូរ៉េខាងត្បូង​នឹង​ជួបគ្នា​ពិភាក្សា​ស្ដីពី​បញ្ហា​ទាសករ​ផ្លូវភេទ

ជប៉ុន៖​រដ្ឋមន្ត្រីការបរទេស​ជប៉ុន និង​កូរ៉េខាងត្បូង​នឹង​ជួបប្រជុំ​ពិភាក្សា​ស្តីពី​បញ្ហា​ទាសករ​ផ្លូវភេទ​ក្នុងសម័យ​សង្គ្រាម​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​មន្ដ្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរបាន​ជួបគ្នា​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ គួរ​បញ្ជាក់ថា កូរ៉េខាងត្បូង និង​ជប៉ុន​កម្រ​នឹង​ជួប​ពិភាក្សាគ្នា​ណាស់ ប៉ុន្ដែ​អ្វី​ជា​ដើមចម​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​ជួបគ្នា​ជា​ញឹកញាប់ ដោយសារតែ​បញ្ហា​ទាសករ​ផ្លូវភេទ​ក្នុងសម័យ​សង្គ្រាម នៅពេល​ជប៉ុន​ដាក់​អាណានិគម​លើ​កូរ៉េខាងត្បូង ហើយ​បាន​ចាប់​ស្ដ្រី​ជនជាតិ​កូរ៉េខាងត្បូង​ឲ្យ​ទៅ​បម្រើកងទ័ព​ពួកគេ​៕

​ជប៉ុន និង​កូរ៉េខាងត្បូង​នឹង​ជួបគ្នា​ពិភាក្សា​ស្ដីពី​បញ្ហា​ទាសករ​ផ្លូវភេទ