សម្តេច​តេ​ជោ៖ខ្ញុំនឹង​កាត់​ដៃ​ចោល បើ​ចុះហត្ថលេខា​លើកលែងទោស​ដល់​អ្នកណា​ម្នាក់​

រាជធានី​ភ្នំពេញ​៖​សម្តេច​ហ៊ុន សែន បាន​ថ្លែងថា ប្រសិនបើ​សម្តេច​ចុះហត្ថលេខា​លើ​លិខិត​លើកលែង​ឲ្យ​អ្នកណា នោះ​សម្តេច​នឹង​កាត់​ដៃ​របស់​ខ្លួនឯង​ចោល​។ សម្តេច​ថ្លែង​បែបនេះ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នា​ព្រឹក​ថ្ងៃទី​២៨ ធ្នូ​នេះ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖ “​មាន​អ្នកខ្លះ​លេង​ជាមួយគ្នា ម្តង​ហើយ ម្តងទៀត ចាក់ក្រឡេក​គ្នា​ពី​លិច​ពី​កើត ដល់​គេ​ទះ​៤-៥​កំផ្លៀង ឡឺ​កឺៗ ហើយ​ឥឡូវ​សូមកុំ​សង្ឃឹម​ខ្ញុំ​ប្រកាស បើ​ខ្ញុំ​ចុះហត្ថលេខា​លើកលែងទោស​ឲ្យ​អ្នកណា ខ្ញុំ​នឹង​កាត់​ដៃស្តាំ​ខ្ញុំ​ក្រវាត់ចោល អ្នកឯង​ចាំ​”៕

សម្តេច​តេ​ជោ៖ខ្ញុំនឹង​កាត់​ដៃ​ចោល បើ​ចុះហត្ថលេខា​លើកលែងទោស​ដល់​អ្នកណា​ម្នាក់​