តើ​របប​អាហារ​របស់ «​ទាហាន​» មាន​អ្វីខ្លះ​?​

“​របប​អាហារ​ទាហាន​” គឺជា​ឈ្មោះ​របប​អាហារ​ម្យ៉ាង​សម្រាប់​រយៈពេល ៣​ថ្ងៃ ផ្តល់នូវ​កាឡូរី ១៥០០ ក្នុង​មួយថ្ងៃ​និង​អាចជួយ​ឱ្យ​ស្រក​ទម្ងន់​បាន​។ ប្រសិនបើ​អ្នកអនុវត្ត​របប​អាហារ​នេះ អ្នក​អាច​ស្រក​ទម្ងន់​បាន​យ៉ាងតិច ៥​ ផោន ឬ​ច្រើនជាង​នេះ ទៅតាម​ទំហំ​នៃ​ការហាត់​ប្រាណ​របស់​អ្នក ប៉ុន្តែ​សូមកុំ​ភ្លេច​ត្រូវ​ធ្វើបាន​៣​ថ្ងៃ​ដូច​ការណែនាំ​ខាងក្រោម ៖

​ថ្ងៃទី​១ ៖
​អាហារ​ពេលព្រឹក​
•​ ​កាហ្វេ​ខ្មៅ​ ១ ​ពែង (​មិន​ដាក់​គ្រី​ម​)
•​ ​ក្រូចថ្លុង​កន្លះ​ផ្លែ​
•​ ​នំប៉័ង ​១​ ចំណិត (​ស្រូវ​សាឡី​)
•​ ​ប៊ឺ​សណ្តែកដី​២​ស្លាបព្រា​បាយ​
​អាហារ​ថ្ងៃត្រង់
•​ ​នំប៉័ង ​១ ​ចំណិត (​ស្រូវ​សាឡី​)
•​ ​កាហ្វេ​ខ្មៅ​ ១ ​ពែង (​មិន​ដាក់​គ្រី​ម​)
•​ ​ត្រី​ធូ​ណា​កន្លះ​ពែង​
​អាហារ​ពេល​ល្ងាច​
•​ ​សាច់​ (​គោ ជ្រូក ឬ​មាន់​) ៨៥​ ក្រាម​
•​ ​សណ្តែកខៀវ ១​ ពែង​
•​ ​ចេក​កន្លះ​ផ្លែ​
•​ ​ផ្លែ​ប៉ោម ​១ ​ផ្លែ​
•​ ​ការ៉េម​វ៉ា​នី​ឡា ១​ ពែង​

តើ​របប​អាហារ​របស់ «​ទាហាន​» មាន​អ្វីខ្លះ​?​

ថ្ងៃទី​២៖
​អាហារ​ពេលព្រឹក​
•​ ​នំប៉័ង ​១​ ចំណិត (​ស្រូវ​សាឡី​)
•​ ​ស៊ុត ​១ (​ស្ងោរ​)
•​ ​ចេក​កន្លះ​ផ្លែ​
​អាហារ​ថ្ងៃត្រង់
•​ ​ឈី​សក​ន្លះ​ពែង​
•​ ​នំ​ស្រួយ (Crackers) ៥​ ចំណិត​
•​ ​ស៊ុត​ស្ងោរ ១
​អាហារ​ពេល​ល្ងាច​
•​ ​ហត់​ដក (hot dogs) ២
•​ ​ប្រូ​ខូ​លី ១ ​ពែង​
•​ ​ចេក​កន្លះ​ផ្លែ​
•​ ​ការ៉េម​វ៉ា​នី​ឡា ១ ​ពែង​
•​ ​ការ៉ុត​កន្លះ​ពែង​

​ថ្ងៃទី​៣៖
​អាហារ​ពេលព្រឹក​
•​ ​ឈី​សរឹង​១​ ចំណិត​
•​ ​ផ្លែ​ប៉ោម ១ ​ផ្លែ​
•​ ​នំ​ស្រួយ (Crackers) ៥ ​ចំណិត​
​អាហារ​ថ្ងៃត្រង់
•​ ​នំប៉័ង​អាំង ១​ ចំណិត (​ស្រូវ​សាឡី​)
•​ ​ស៊ុត ១ (​ចម្អិន​តាម​ចំណូលចិត្ត​)
​អាហារ​ពេល​ល្ងាច​
•​ ​ត្រី​ធូ​ណា ១​ ពែង​
•​ ​ចេក​កន្លះ​ផ្លែ​
•​ ​ការ៉េម​វ៉ា​នី​ឡា ១​ ពែង​

តើ​របប​អាហារ​របស់ «​ទាហាន​» មាន​អ្វីខ្លះ​?​

​កុំ​ភ្លេច​រក្សា​សំណើម​រាងកាយ ៖ អ្នក​មិនអាច​ទទួលទាន​តែ​កាហ្វេ ឬ​តែ​នោះទេ ពោលគឺ​ត្រូវ​ទទួលទាន​ទឹក​បន្ថែម និង​ចៀសវាង​ការ​ទទួលទាន​ភេសជ្ជៈ​សម្បូរ​កាឡូរី និង​ស្ករ​។ សម្រាប់​អ្នក​ចូលចិត្ត​កាហ្វេ​អាច​ទទួលទាន​កាហ្វេ​បាន ១​ ឬ​ ២​ ពែង​។ កាហ្វេ​មួយ​ពែង​មាន​កាឡូរី ៥​ឬ​តិចជាង​នេះ ហើយ​ការ​ទទួលទាន​កាហ្វេ​ជួយ​កាត់បន្ថយ​កាឡូរី​ក្នុង​អាហារ​។​

អាហារ​ជំនួស ៖ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ផ្លែ​ក្រូចថ្លុង ឬ ​ហ​ត​ដក់ អ្នក​អាច​ទទួលទាន​អាហារ​ផ្សេង​ដែលមាន​សារធាតុចិញ្ចឹម ឬ​កាឡូរី​ប្រហាក់ប្រហែល​៖
​អាហារ​ជំនួស​ក្រូចថ្លុង ៖
•​ ​ទឹក​ ១​ កែវ​លាយ​ជាមួយ​ប៊េ​ក​ឃី​ង​សូ​ដា កន្លះ​ស្លាប​ព្រាក​ហ្វេ​
•​ ​ទឹក​ក្រូចថ្លុង​
​អាហារ​ជំនួស​ប៊ឺ​សណ្តែកដី​៖
•​ ​ប៊ឺ​អាល់​ម៉ុ​ន​
•​ ​ប៊ឺ​សណ្តែកសៀង​
•​ ​ប៊ឺ​គ្រាប់​ផ្កាឈូករ័ត្ន​
•​ ​ប៊ឺ​ល្ពៅ​
​អាហារ​ជំនួស​នំប៉័ង​អាំង​៖
•​ ​ធញ្ញជាតិ​
•​ ​គ្រាប់​ Flax seed កន្លះ​ស្លាបព្រា​កាហ្វេ​
•​ ​ទឹកដោះគោ​ជូរ​ ១/៤​ ពែង​
•​ ​នំ​ Wheat Tortilla ១

តើ​របប​អាហារ​របស់ «​ទាហាន​» មាន​អ្វីខ្លះ​?​
​អាហារ​ជំនួស​កាហ្វេ​
•​ ​តែ​បៃតង​
​អាហារ​ជំនួស​ត្រី​ធូ​ណា​
•​ ​ឈី​ស​ទន់​
•​ ​តៅហ៊ូ​
•​ ​អាល់​ម៉ុ​ន​
•​ ​ត្រី​ធូ​ណា​អាំង​
​អាហារ​ជំនួស​សណ្តែកខៀវ​
•​ ​ប៉េងប៉ោះ​
•​ ​ស្ពៃ​ខ្មៅ (spinach)
•​ ​ស្ពៃ Lettuce
​អាហារ​ជំនួស​ផ្លែ​ចេក​
•​ ​ផ្លែ​គី​វី​
•​ ​អា​ព្រី​ខូ​ត​
•​ ​ផ្លាំ​
•​ ​ទឹក​ផ្លែ​ប៉ោម​
•​ ​ល្ហុង​
​អាហារ​ជំនួស​ការ៉ុត​
•​ ​ម្ទេសហាវៃ​
•​ ​ស្ពៃ​celery
•​ ​ឆៃថាវ​ក្រហម​
•​ ​សណ្តែកបារាំង​
​អាហារ​ជំនួស​ប្រូ​កូ​លី​
•​ ​ផ្កា​ខាត់ណា​
•​ ​ស្ពៃ​ខ្មៅ Spinach
​អាហារ​ជំនួស​ឈី​សរឹង​
•​ ​សាច់​ភ្លៅ​
•​ ​ទឹកដោះគោ​សណ្តែក​
•​ ​តៅហ៊ូ​
​អាហារ​ជំនួស​ហ​ត​ដក់​
•​ ​តៅហ៊ូ​
•​ ​ផ្សិត​
•​ ​សណ្តែក​
​អាហារ​ជំនួស​ស៊ុត​
•​ ​ទឹកដោះគោ​១​ ពែង​
•​ ​សាច់​បី​ជាន់ ២ ​ចំណិត​
•​ ​ស្លាបមាន់ ១
​អាហារ​ជំនួស​ផ្លែ​ប៉ោម​
•​ ​ផ្លែ​ព្រូន​
•​ ​ផ្លែ​ស៊េរី​
•​ ​ត្រសក់ស្រូវ​
​របប​អាហារ​នេះ ជួយ​បង្កើន​ការធ្វើ​មេតាបូលីស និង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម ថែមទាំង​ជំរុញ​ដល់​សម្រូប​ជីវជាតិ​អាហារ​នៃ​រាងកាយ​ទៀតផង​។​
​លក្ខិណា
តើ​របប​អាហារ​របស់ «​ទាហាន​» មាន​អ្វីខ្លះ​?​ តើ​របប​អាហារ​របស់ «​ទាហាន​» មាន​អ្វីខ្លះ​?​