តើ​រថយន្ត​ពណ៌​អ្វី​ដែល​ពេញ​និយម​បំផុត​ក្នុង​ឆ្នាំ​២០១៥​?

តើ​រថយន្ត​ពណ៌​អ្វី​ដែល​ពេញ​និយម​បំផុត​ក្នុង​ឆ្នាំ​២០១៥​?

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថ្នាំ​រថយន្ត​អន្តរជាតិ​ PPG​ បាន​ឲ្យ​ដឹង​ថា​ អតិថិជន​ប្រមាណ​ជា​៦០% ​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ពណ៌​នៃ​រថយន្ត​ មុន​នឹង​ពួក​គេ​សម្រេច​ចិត្ត​ទិញ​រថយន្ត។​ ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា​ ពណ៌​ស​ជា​ពណ៌​ដែល​អ្នក​ប្រើប្រាស់​រថយន្ត​និយម​ជ្រើស​រើស​ជាង​គេ។

 

តើ​រថយន្ត​ពណ៌​អ្វី​ដែល​ពេញ​និយម​បំផុត​ក្នុង​ឆ្នាំ​២០១៥​?

 

 

តាម​ពិត​ទៅ​មិន​មែន​ទើប​តែ​ឆ្នាំ​២០១៥​ នេះ​ទេ ​ដែល​ពណ៌ស​ជា​ពណ៌​ពេញ​និយម​បំផុត​សម្រាប់​រថយន្ត​ ពោល​គឺ​តាំង​ពី​ឆ្នាំ​២០១១​មក​ ពណ៌ស​តែង​តែ​ឈរ​នៅ​លំដាប់​កំពូល​ជានិច្ច។

 

លោកស្រី​ Jane E. Harrington​ អ្នក​ចាត់​ការ​ទូទៅ​នៃ​ក្រុមហ៊ុនPPG​ បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ផលិត​រថយន្ត​នានា​នៅ​លើ​ពិភពលោក​តែង​តែ​ជឿជាក់​ថា ​ពណ៌​នៃ​រថយន្ត​តែង​តែ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ភាព​ទាក់​ទាញ​នៃ​រថយន្ត​ និង​ភាព​ថ្លៃថ្នូរ​របស់​អ្នក​បើកបរ​។

 

 

ខាង​ក្រោយ​នេះ​ជា​ភាគ​រយ​នៃ​ពណ៌​ផ្សេង​ៗ​របស់​​រថយន្ត​ ដែល​គេ​និយម​ទិញ​ក្នុង​ឆ្នាំ​២០១៥៖
តើ​រថយន្ត​ពណ៌​អ្វី​ដែល​ពេញ​និយម​បំផុត​ក្នុង​ឆ្នាំ​២០១៥​?

 

 

ចុច​អាន៖ ប្រទេស​ឡាវ​បាញ់​បង្ហោះ​ផ្កាយរណប​ផ្ទាល់​ខ្លួន​ Lao Sat-1​ ដំបូង​​ទៅ​លើ​អាកាស

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ ppg