រំឭក! ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​របស់​យុវវ័យមកពី​​ពីរ​ប្រទេស​ខុស​គ្នា​

រំឭក! ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​របស់​យុវវ័យមកពី​​ពីរ​ប្រទេស​ខុស​គ្នា​

យុវវ័យ​តែង​តែ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ទៅ​តាម​បែប​បថ​ដែល​ពួក​គេ​ និយម​ចូល​ចិត្ត។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ណូអែល​មក​ពីពីរ​ប្រទេស​ផ្សេង​គ្នា។

 

១. កញ្ញា​ Jade

 

Jade រស់​នៅ​ប្រទេស​បារាំង បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​បុណ្យ​ណូអែល​ អ្នក​ផ្ទះ​របស់​នាង​បាន​ធ្វើ​ពិធី​ជប់លៀង​ ជា​លក្ខណៈ​ក្រុម​គ្រួសារ​ ដោយ​មាន​ការ​ចូល​រួម​ពី មីង ពូ តា​យាយ និង បង​ប្អូន​របស់​នាង​ទាំង​អស់។ ពួក​គេ​ក៏​ត្រូវ​តុប​តែង​ដើម​គ្រឹស្ដស្មាស​ដែរ​ ហើយ​ដាក់​កាដូ​នៅ​ក្រោម​​ដើម​នោះ​ ដោយ​នៅ​លើ​កាដូ​មាន​ឈ្មោះ​របស់​អ្នក​គ្រប់​គ្នា​។ នាង​ថ្លែង​ថា «កាដូ​នោះ​គឺ​ចាស់ៗ​ជា​អ្នក​រៀប​ចំ​ឱ្យ​ក្មេងៗ​ ហើយ​ពេល​ដែល​ក្មេង​ៗ​មាន​លុយ​ពួក​គេ​នឹង​ទិញ​ជូន​ចាស់ៗ​វិញ!»។

 

លុះ​យប់​ជ្រៅ​បន្តិច​ Jade និង​បង​ប្អូន​របស់​នាង​នាំ​គ្នា​ទៅ​យក​កាដូ​ ហើយ​អរគុណ​ដល់​ម្ចាស់​កាដូ​ដែល​បាន​ទិញ​ជូន​ពួក​នាង។

 

រំឭក! ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​របស់​យុវវ័យមកពី​​ពីរ​ប្រទេស​ខុស​គ្នា​

 

រំឭក! ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​របស់​យុវវ័យមកពី​​ពីរ​ប្រទេស​ខុស​គ្នា​

 

រំឭក! ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​របស់​យុវវ័យមកពី​​ពីរ​ប្រទេស​ខុស​គ្នា​

(Jade និង ក្រុមគ្រួសារ)

 

 

២. លោក David

 

David រស់​នៅ​ឯ​សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​ថា​ រូប​គេ​មិន​បាន​តុប​តែង​ដើម​គ្រឹស្ដស្មាស​នៅ​ឯ​ផ្ទះ​ទេ។ អ្វី​ដែល​ David បាន​ធ្វើ​ជាមួយ​គ្រួសារ​នោះ​គឺ​ ពួក​គេ​តែង​តែ​ដើរ​លេង​នៅ​ Fox Wood ឬ ក៏​ Casino Resort និង​បាន​ទទួល​កាដូ​ពី​ប៉ា​របស់​គេ ប៉ុណ្ណោះ។

 

«គ្រប់​គ្នា គឺ​ដឹង​តែ​សប្បាយ​ព្រោះ​ពួក​គេ​មាន​ថ្ងៃ​វិស្សមកាល​ អ្នក​ខ្លះ មួយ​សប្ដាហ៍​ ខ្លះ​មួយ​ខែ​ ឬ ពីរ​ខែ​ក៏​មាន​ដែរ!» ។ David បញ្ជាក់។

 

 

 

រំឭក! ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​របស់​យុវវ័យមកពី​​ពីរ​ប្រទេស​ខុស​គ្នា​

 

រំឭក! ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​របស់​យុវវ័យមកពី​​ពីរ​ប្រទេស​ខុស​គ្នា​

 

 

 

អត្ថបទ៖ ណេង ណេង

រូបថត៖ ផ្ដល់ឱ្យ