ស្រី​ស្អាត​កូន​កាត់​ខ្មែរ​អាល្លឺម៉ង់​ សូ វ៉ៃ​យ៉ា ក្ដាប់​អាជីព​ថ្មី​​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​

ស្រី​ស្អាត​កូន​កាត់​ខ្មែរ​អាល្លឺម៉ង់​ សូ វ៉ៃ​យ៉ា ក្ដាប់​អាជីព​ថ្មី​​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​

ថ្មី​ស្រឡាង​នឹង​អាជីព​ ជា​ពិធីការិនីនៅ​ស្ថានីយ​ទូរទស្សន៍​ សូ វ៉ៃយ៉ា ប្រាប់​ថា​ នាង​មាន​​អារម្មណ៍​​​ភ័យ​ខ្លាច​​​ខ្លះ​ដែរ​ ប៉ុន្តែ​ទោះ​យ៉ាង​ណា​នឹង​តស៊ូ​ឲ្យ​ពេញ​ទំហឹង​ដើម្បី​ឲ្យ​កម្មវិធី​ដំណើរ​ការ​រលូន​។ នាង​ថ្លែង​នៅ​ CNC កាល​ពី​អាទិត្យ​មុន​។

 

ស្រី​ស្អាត​កូន​កាត់​ខ្មែរ​អាល្លឺម៉ង់​ សូ វ៉ៃ​យ៉ា ក្ដាប់​អាជីព​ថ្មី​​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​

 

ស្រីស្អាត​មាន​កំណើត​កើត​ជា​នៅ​លើ​ទឹក​ដី​អាឡឺម៉ង់ ថ្លែងថា​៖ ​“ពិធីការនី​នេះ​គឺ​ថ្មី​មែន​ទែន​សម្រាប់​ខ្ញុំ​ ហើយ​កម្មវិធី​ការ​ប្រគំ​តន្ត្រី​នេះ​ក៏​ថ្មី​ទៀត​ ប៉ុន្តែ​ជា​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​ ដូច្នេះ​ខ្ញុំ​នឹង​ខិតខំ​ធ្វើ​វា​ឲ្យ​បាន​ល្អ ម្យ៉ាង​ខ្ញុំ​បាន​​រៀន​សូត្រ​ពី​រៀម​ច្បង​មួយ​ចំនួន​ផង​ដែរ ហើយ​ក៏​សូម​អរគុណ​ដល់​បង​អ្នក​រៀប​ចំ​កម្ម​វិធី​ដែល​បាន​ផ្ដល់​ឱកាស​ដល់​ខ្ញុំ​”។

 

ស្រី​ស្អាត​កូន​កាត់​ខ្មែរ​អាល្លឺម៉ង់​ សូ វ៉ៃ​យ៉ា ក្ដាប់​អាជីព​ថ្មី​​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​

 

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក សេត គឹមសឿន​ អ្នក​រៀប​ចំ​កម្មវិធី​បាន​ប្រាប់​ឲ្យ​ដឹង​ថា សូ​ វ៉ៃយ៉ា ជា​តារា​ថ្មី​ត្បិត​ថា​មិន​ដែល​មាន​បទ​ពិសោធន៍​ខាង​ពិធីការនី​ក៏​ដោយ​ ប៉ុន្តែ​ខាង​ក្រុម​ការងារ​នឹង​បង្ហាត់​បង្ហាញ​នាង​ពី​របៀប​នៃ​ការ​និយាយ​ដល់​នាង​ ហើយ​ វ៉ៃយ៉ា ​ក៏ជា​មនុស្ស​ប្រឹង​ប្រែង​ព្យាយាម​ជាមួយ​ការ​ងារ​ ដូច្នេះ​លោក​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ​​អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ ។ កម្មវិធី​ការ​ប្រគំ​តន្ត្រី​ថ្មី​នេះ​​នឹង​រៀប​ដំណើរ​ការ​​នៅ​ថ្ងៃ​ទី ១ មករា ​ឆ្នាំ​ ២០១៦​​ ផ្សាយ​ផ្ទាល់​ចេញ​ពី​ប៉ុស្តិ៍​ CNC។

 

អ្នក​រៀប​ចំ​កម្មវិធី​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​ ចំណុច​ពិសេស​នៃ​ការ​ប្រគំ​តន្ត្រី​ថ្មី​នេះ​នឹង​មាន​ការ​ចូល​រួម​ពី​តារា​ល្បី​ៗ ​និង​មាន​ឈុត​ឆាក​កំប្លែង​ៗ​ពេល​ចប់​កម្មវិធី​ផង​ដែរ​។ ហើយ​ថ្ងៃ​បើក​សម្ពោធ​​​នឹង​​មាន​ការ​ចូល​រួម​ពី​​កំពូល​តារា​​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ គឺ​លោក ព្រាប សុវត្ថិ​ កញ្ញ យូរី នាយ​ចឺម និង​តារា​កំប្លែង​ជា​ច្រើន​រូប​ទៀត៕

 

 

ដឹង​ថា មក​ដល់​ឥឡូវ មាន សូនីតា ប្ដូរ​រថយន្ត​​អស់​ប៉ុន្មាន​គ្រឿង​ទេ?

ហម ឈរ៉ា ទម្លាយ​មូលហេតុ​មិន​បាន​សម្ដែង​រឿង “ស្ដេចកន”

 

 

អត្ថបទ៖ ថា ម៉ាលីដា

​​​