នាយករដ្ឋមន្រ្តី បន្តយកខ្លួនមកពាំង ចំពោះការរិះគន់ សញ្ញាបត្ររបស់ កម្ពុជាថា គ្មានតម្លៃ

ភ្នំពេញ៖ ជាថ្មីម្តងទៀត សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ ២០១៥ បានបន្តចេញមុខ មកការពារតម្លៃសញ្ញាបត្ររបស់ សិស្សានុសិស្ស ព្រមទាំងនិស្សិត និងក្រុមគ្រួសារទាំងអស់ ដែលបញ្ចប់ការសិក្សា នៅក្នុងប្រទេសកម្ពុជា ចំពោះការរិះគន់ថា សញ្ញាបត្របញ្ចប់ ការសិក្សា នៅប្រទេសកម្ពុជា គ្មានតម្លៃ។