នៅរសៀលថ្ងៃស្អែក គណកម្មការចំពោះកិច្ច របស់គណបក្សទាំង២ នឹងជួបពិភាក្សាគ្នា លើសេចក្តីច្បាប់សហជីព

 ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោកសុខ ឥសាន្ត មានប្រសាសន៍ថា   គណៈកម្មការ ចំពោះកិច្ច គឺមកពីតំណាងគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ តំណាងគណបក្សកម្ពុជា ដឹកនាំដោយលោកប៉ែន បញ្ញា ក្នុងនាមជាប្រធាន ។ តំណែកបក្សប្រឆំាងលោកសុនឆ័យ ជាអនុប្រធាន ។ ភាគីទាំង២ នឹងជួបពិភាក្សាគ្នាលើ សេចក្តី ព្រាងច្បាប់សហជីព លើចំណុចដែលសហជីពមិនពេញចិត្ត។ ចំនុចដែលពួកគេមិនពេញចិត្ត មានទាក់ទិននឹងច្បាប់ការងារ ច្បាប់សមាគម និងអង្គការ និងការគ្រប់គ្រងថវិកា ក្នុងអង្គការសមាគម នីមួយៗជាដើម។

សូមជំរាបថា ជំនួបនេះ នឹងធ្វើឡើងនៅវេលាម៉ោង២និង៣០នាទី នាល្ងាចថ្ងៃទី២៩ធ្នូស្អែកនេះ៕