​ចិន​បានអនុម័ត​ច្បាប់​ប្រឆាំង​ភេរវកម្ម​លើកដំបូង​

ប៉េកាំង​៖​រដ្ឋាភិបាល​ចិន​បានអនុម័ត​ច្បាប់​ប្រឆាំង​ភេរវកម្ម​ជា​លើកដំបូង ចំ​ពេលដែល​ក្ដីបារម្ភ​ថា សំណើ​នេះ នឹង​អាចឱ្យ ក្រុមហ៊ុន​បច្ចេកវិទ្យា ដែល​ធ្វើ ការចែករំលែក​ព័ត៌មាន​ជា​រដ្ឋាភិបាល អាចមាន​បញ្ហា នៅក្នុង​ជំនួញ និង​បន្ដ​រំលោភសិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេសមួយ​នេះ​។ 

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ អចិន្ត្រៃយ៍​របស់​ចិន​បានអនុម័ត​ច្បាប់​នេះ​កាលពី​ថ្ងៃអាទិត្យ​ជាមួយនឹង​ការបោះឆ្នោត​ជា​ឯកច្ឆន្ទ​។ ហើយ​ច្បាប់​នេះ​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែមករា ឆ្នាំក្រោយ​។ 

​ប្រធាន​ផ្នែក​ប្រឆាំង​អំពើ​ភេរវកម្ម ក្រសួង​សន្តិសុខ សាធារណៈ របស់​ចិន​លោក An Weixing បាន​និយាយថា ច្បាប់​ស្ដីពី​អំពើ​ភេ​វរ​កម្ម​គឺមាន​ភាពរឹងមាំ​ក្នុងការ​បង្ក្រាប សកម្មភាព​ភេរវកម្ម ការការពារ​សន្ដិសុខ​ជាតិ និង​សន្ដិសុខ សាធារណៈ និង ការពារ​ប្រជាជន និង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​សហគមន៍​អន្ដរជាតិ ក្នុងការ ប្រឆាំង​ភេរវកម្ម​៕

​ចិន​បានអនុម័ត​ច្បាប់​ប្រឆាំង​ភេរវកម្ម​លើកដំបូង​