ការ​កែទម្រង់​ពាណិជ្ជកម្ម​នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច

ប្រទេស​ចិន ៖ ថ្នាក់ដឹកនាំ​ចិន​បាន​សន្យា​ថា នឹង​ផ្សព្វផ្សាយ​កំណើនសេដ្ឋកិច្ច​តាម​រយៈ​ការ​កាត់​បន្ថយ​ខ្ទង់ចំណាយ​លើ​ផ្នែក​ពាណិជ្ជកម្ម និង​កាត់​បន្ថយ​ផល​លើស​នៃ​សមត្ថភាព​ផលិតកម្ម​ក្នុង​បណ្តា​ឧស្សាហកម្ម​មួយ​ចំនួន ស្រប​ពេល​ដែល​វិស័យ​នោះ​ព្យាយាម​ដើរ​ផ្ទុយ​ពី​និន្នាការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ដោយ​មិន​បាន​រំពឹង​ទុក ។

បន្ទាប់​ពី​សន្និសីទ​កិច្ចការ​សេដ្ឋកិច្ច​កណ្តាល​ប្រចាំឆ្នាំ មេដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន​រូប​នោះ​ក៏​បាន​សន្យា​កាត់​បន្ថយ​ហានិភ័យ​ហិរញ្ញវត្ថុ និង​ខិតខំ​ទប់ទល់​ការ​កើនឡើង​នៃ​បំណុល ដែល​ញ៉ាំង​ឲ្យ​កើត​មាន​ក្តី​បារម្ភ ពេល​ការ​គំរាមកំហែង​កើតឡើង​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ចិន ។

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ​ចិន​ឲ្យ​ដឹង​ថា ចិន​នឹង​អនុញ្ញាត​ឲ្យ​ទីផ្សារ​នេះ​ដើរតួ​នាទី​កាន់តែ​ធំធេង​ជាង​មុន​ទៅ​ទៀត ហើយ​ថែម​ទាំង​ពង្រឹង​នូវ​ការ​កែទម្រង់​រចនាសម្ព័ន្ធ​ផង​ដែរ ។
វិធានការ​ដែល​ដាក់​ស្នើ​នោះ​ជា​គម្រោង​ដើម្បី​បញ្ចប់​នូវ​ហានិភ័យ​បំណុល​រដ្ឋាភិបាល​ក្នុងស្រុក ដែល​រាប់​បញ្ចូល​ការ​កម្រិត​លក្ខខណ្ឌ​តឹង​រឹង​ជាង​មុន​លើ​ការ​រៃ​អង្គាសប្រាក់ ឬ​មូលនិធិ​ខុសច្បាប់​។ អ្នក​ដាក់​ចេញ​នូវ​ផែនការ​នេះ​ក៏​បាន​លើក​ឡើង​ថា ខ្លួន​នឹង​ពង្រឹង​តួនាទី​លើ​ទីផ្សារ​ក្នុង​ការ​បង្កើត​លក្ខខណ្ឌ​សេដ្ឋកិច្ច​សម្រាប់​ការ​ប្រតិបត្តិ​នៃ​ច្បាប់​ក្ស័យធន។

ការ​កែទម្រង់​នេះ គឺ​សុទ្ធសឹងតែ​ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ចិន នៅ​ក្នុង​ការ​ចម្លង​ប្រទេស​នេះ​ពី​ឆ្នាំ​ដែល​រំជើប​រំ​ជួយ​នៃ​កំណើន GDP នៅ​ក្នុង​កម្រិត​ប្រក្រតី​ថ្មី​មួយ ដែល​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​គុណភាព​ជំនួស​បរិមាណ ។

ចំណែក​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង មាន​ប្រសាសន៍​ថា ៖ « ប្រទេស​ចិន​គួរតែ​រក្សា​បាន​នូវ​អត្រាកំណើន​យ៉ាង​ហោច​ណាស់​៦,៥%​ប្រសិនបើ​ខ្លួន​រំពឹង​ថា នឹង​សម្រេច​បានការ​កសាង​ទិស​ដៅ​រីក​ចម្រើន​របស់​ខ្លួន​បន្តិច​ម្តង​ៗ​នៅ​ឆ្នាំ​២០២០ » ។

ទោះជា​យ៉ាងណា នៅ​ឆ្នាំ​២០១៦ រដ្ឋាភិបាល​នឹង​កាត់​បន្ថយ​នូវ​បន្ទុក​នៅ​លើ​សហគ្រាស​នានា​។ ជាង​នេះ​ទៀត ការ​សន្យា​របស់​លោក ក៏​នឹង​ផ្សព្វផ្សាយ​ដល់​ភាព​ជា​សហគ្រិន និង​ការ​បញ្ចូល​របៀប​ថ្មី​ផង​ដែរ ៕