តើ មាស សុខ​សោភា មាន​ដំណោះស្រាយ​អ្វីខ្លះ​ចំពោះ Facebook ដែល​ត្រូវគេ Hack?​

មិនទាន់​ដឹង​ទេ​ ថា​ក្រោយ​ភ្លៀង​មេឃ​ស្រឡះ​ ដូច​ពាក្យចាស់​ពោល​ឬ​យ៉ាងណាទេ ​?​ព្រោះ​គេ​នៅ បារម្ភ​ពី​រឿង​ដី​បែក​ភក់​ក្រោយ​រាំងភ្លៀង​ទៅវិញ​បីដូច​ជា​រយៈពេល​កន្លង​ទៅនេះ​គេហទំព័រ​ទំនាក់ទំនង​សង្គម​របស់​តារាចម្រៀង​ល្បីឈ្មោះ​ឈរ​នៅ​លំដាប់​ជួរមុខ​ប្រចាំ​ផលិតកម្ម​ថោ​ន មាស សុខ​សោភា ត្រូវ បានទទួល​រង​ការ​លុកលុយ​ពី​ ក្រុម​ជនអនាមិក​ដោយមាន​ កា​រ​បង្ហោះ​រូបភាព​វីដេអូ​អាសអាភាស​ជា​បន្ត បន្ទាប់​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​មួយ​នេះ​មានការ​ភ្ញាក់ផ្អើល​ស្ទើរ​គ្រប់ៗ ​គ្នា​ប៉ុន្តែ ​បែរជា​ ប៉ុន្មាន​ថ្ងៃ​ថ្មីៗ នេះ​គេ​ឃើញ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​បាន​វិល​ទៅរក​សភាព​ធម្មតា​វិញ​ និង​ មានការ​បង្ហោះ​រូប​ស្អាតៗ ​របស់​នាង​ដូច​មុន​ផងដែរ ​និង ​ទទួល​បានការ Like ដល់​ទៅ​រាប់ម៉ឺន​ភ្លាមៗ​ដែរ​។​

តើ មាស សុខ​សោភា មាន​ដំណោះស្រាយ​អ្វីខ្លះ​ចំពោះ Facebook ដែល​ត្រូវគេ Hack?​

ក្រោយពី​ហ្វេ​ស​ប៊ុ​ករ​បស់ មាស សុខ​សោភា ចាក​ផុតពី​ការ Hack របស់​ក្រុម​ជនអនាមិក​ភ្លាម គេ​ក៏​សង្កេតឃើញ ​នាង​បានធ្វើការ​បង្ហោះ​នូវ​រូបភាព​ដ៏ ​ស្រស់ស្អាត​របស់​នាង​ជាច្រើន​ធ្វើ​ឲ្យ​មហាជន​យល់ថា​ ប្លែក​មិន​ដូច​កាលពី​កន្លងទៅ​ដែល​គេ ឃើញ Page Facebook របស់​នាង ត្រូវបាន​គេ Hack ចូល​ហើយ​បង្ហោះ​វីដេអូ អាសអាភាស មាន ក្បាច់​រួមរ័ក​ជាច្រើន​រហូត ធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង និង ​អ្នកលេង Facebook មានការ​ហួសចិត្ត និង ​ការបង្ហាញ​វីដេអូ​បែបនេះ ជា​សាធារណៈ​។​

តើ មាស សុខ​សោភា មាន​ដំណោះស្រាយ​អ្វីខ្លះ​ចំពោះ Facebook ដែល​ត្រូវគេ Hack?​

Page Facebook របស់​មាស សុខ​សោភា មាន​ចំនួន​អ្នក ​Like ដល់​ទៅ​ចំនួន ជាង ​២​លាន​នាក់ ដែល​ធ្វើ​ឲ្យ​គេ​សង្ស័យថា​អាចមកពី​មានការ​បង្ហោះ​រូបភាព​អាសអាភាស​ក្នុង​ហ្វេ​ស​ប៊ុ​កនាង​ ទើប​នាំ​ឲ្យ​មាន​អ្នក ​Like​ ច្រើន​ឬ​យ៉ាងណា​?​ ។​តែ​ការពិត​គឺ​ចំនួន​អ្នក​ Like​ ច្រើន​នេះ​មាន​តាំងពី​មុនពេល​មាន​ករណី Hack ពី​សំណាក់​ក្រុម​ជនអនាមិក​ម្ល៉េះ​។​

តើ មាស សុខ​សោភា មាន​ដំណោះស្រាយ​អ្វីខ្លះ​ចំពោះ Facebook ដែល​ត្រូវគេ Hack?​

បើតាម​លោក​មាស សុខ​រតនៈ​ដែលជា​បងប្រុស​បង្កើតរ​ប​ស់មាស សុខ​សោភា​បាន​ឲ្យ​ដឹងថា​៖ ពេលនេះ Page Facebook របស់​មាស សុខ​សោភា ត្រូវបាន​យក​មកវិញហើយ​ និង​ ដំណើរការ​ជាធម្មតា ឡើងវិញ​ផងដែរ​ដោយ​ក្នុង​នោះបាន​ឲ្យ​ខាង​ក្រុមហ៊ុន Facebook​ ជួយ​អន្តរាគមន៍​ប៉ុន្តែ ​បើ​សួរថា​អាច​ធានា បានទេ​ ត ទៅ​ថ្ងៃមុខ​ទៀតថា​ពិតជា​អាច​ចាក​ផុតពី​ការ Hack របស់​ក្រុម​ជនអនាមិក​ដែរ ​ឬ ​យ៉ាងណា​? គឺ លោក​មិន​ហ៊ាន​ធានា​ដែរ​ទេ ​ព្រោះ​លោក​ចេះ​មិន​ដល់​ឆ្ងល់​ក៏​មិនឃើញ​ដែរ​ ពី​រឿង IT នេះ​។​

តើ មាស សុខ​សោភា មាន​ដំណោះស្រាយ​អ្វីខ្លះ​ចំពោះ Facebook ដែល​ត្រូវគេ Hack?​

ចំពោះ​រឿង​វែក​រកមុខ​ក្រុម​ជនបង្ក​ ឬ ​មានការ​ប្តឹងផ្តល់​អ្វី​នោះ​លោក​មាស សុខ​រតនៈ​បានបញ្ជាក់ ប្រាប់ថា​៖​ រូបលោក​មិន​ចង់​ឲ្យ​មាន​បញ្ហា​វែងឆ្ងាយ​តទៅទៀត​ដែរ​ពោលគឺ​ឲ្យ​តែ​បាន Page Facebook មក វិញ​ប៉ុណ្ណោះ​។​ ​គួររំលឹកថា​ស្របពេល​ដែល​នៅក្នុង​បណ្តាញ​ទាក់ទង ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់ មាស សុខ​សោភា ត្រូវបាន​គេ​លួច​ធ្វើការ​បង្ហោះ​ ចូល​នូវ​រូបភាព​អាសអាភាស​មាន ដូចជា​កា​រ​បង្ហាញ​ក្បាច់​ប្រយុទ្ធ​នៅលើ​គ្រែ​និង ​ឃ្លី​ប​វីដេអូ​សិច​នោះ​ពេលនេះ​ នាង​ក៏​ត្រូវបាន​អង្គការ​មូលនិធិ​អាស៊ី ​ធ្វើការ​វាយតម្លៃថា​ មាន​ភាពលេច​ធ្លោ​ជាងគេ ​ក្នុងចំណោម​អ្នកសិល្បៈ​ ព្រោះ​មាន​ចំនួន​អ្នក Like ដល់​ទៅ​ចំនួន​ជាង​ ២​ លាន​នាក់​ពោលគឺ លើស​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង ​អ្នកនយោបាយ​ទៀតផង​។​

តើ មាស សុខ​សោភា មាន​ដំណោះស្រាយ​អ្វីខ្លះ​ចំពោះ Facebook ដែល​ត្រូវគេ Hack?​

​អង្គការ​មូលនិធិ​អាស៊ី ​បានបង្ហាញ​ពី​ចំនួន​អ្នក Like នៅលើ​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ករបស់ មាស សុខ​សោភា​មាន​ចំនួន ​២.០០៨.៧៧៦​ នាក់​ដែលជា​ចំនួន​ដ៏​ច្រើន​គួរ​ឲ្យ​ចាប់អារម្មណ៍ ​និង​ ចាត់ទុក​ថា​មានតែ​ នាង​ម្នាក់​ក្នុង​ពិភព​សិល្បៈ​ដែល​លេចធ្លោ​ជាងគេ​។​ សម័យ​បច្ចុប្បន្ន​គេ​បាន​ចាត់ទុកថា​ទូរទស្សន៍​ជា​ ប្រភព​នៃ​ការកម្សាន្ត​ និង ​អ៊ិ​ធើ​ណេ​ត​ជា​ប្រភពព័ត៌មាន ​ចំបង​ក្នុងនោះ​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក ​កំពុង​ក្លាយ​ជាទី​ ពេញនិយម​ដែល​គេ​អាច​ធ្វើការ​ ស្ទាបស្ទង់​បាន​នូវ​ការចាប់អារម្មណ៍​ចូលចិត្ត​ ពី​មជ្ឈដ្ឋាន​នានា​តាមរយៈ​ការ Like និង Comment។

តើ មាស សុខ​សោភា មាន​ដំណោះស្រាយ​អ្វីខ្លះ​ចំពោះ Facebook ដែល​ត្រូវគេ Hack?​

មាស សុខ​សោភា ទទួលបាន​ការគាំទ្រ ​ខ្ពស់​ពី​ទស្សនិកជន​ក្រោយពេល​បទ​ចម្រៀង​ថ្មីៗ​ របស់នាង​ទទួលបាន ​ការពេញនិយម​ពិសេស ​អ្នកគាំទ្រ​នាង​ក៏​ពេញចិត្ត ​និង​សកម្មភាព​សង្គម​មួយចំនួន​របស់នាង​ដែរ​។ ​ថ្មីៗ​ នេះ​នាង​បានទទួល​ងារ​ជា​ឯកអគ្គរាជទូត​សុច្ឆន្ទៈ របស់​អង្គការ​មនុស្សធម៌​កូរ៉េ​ មាន​ឈ្មោះថា W Foundation/ Cambodia កាលពី​ថ្ងៃទី​៣០ មិថុនា ២០១៥ តាមរយៈ​គម្រោងមួយ​ហៅថា HIP​។

តើ មាស សុខ​សោភា មាន​ដំណោះស្រាយ​អ្វីខ្លះ​ចំពោះ Facebook ដែល​ត្រូវគេ Hack?​

គម្រោង​នេះ​ផ្ដោត​សំខាន់​លើ​ការថែទាំ ​និង​ អប់រំ​សុខភាព​ដល់​កម្មការិនី​ ខ្មែរ​កំពុង​បំពេញការងារ​នៅ ​រោងចក្រ​កាត់ដេរ​កូរ៉េ​ក្នុងប្រទេស​កម្ពុជា​។ ក្រៅពី​គម្រោង​នេះ សោភា ក៏ត្រូវ​បាន គេ​កត់សម្គាល់​ឃើញថា តែង​ចុះទៅ​ដល់ផ្ទះ​ប្រជាពលរដ្ឋ​និង​កុមារ​ក្រីក្រ​ជា​ញឹកញាប់​ដើម្បី​សួរសុខទុក្ខ​ និង​ នាំ​អំណោយ​សង្គ្រោះ​ខ្លះ​ផងដែរ​។ តារាចម្រៀង​រូបនេះ ក៏​ធ្លាប់បាន​ទៅដល់​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ដើម្បី​សួរសុខទុក្ខ និង ​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​មាន ​ផ្ទុកមេរោគ​អេដស៍​នៅ​ទីនោះ។​

តើ មាស សុខ​សោភា មាន​ដំណោះស្រាយ​អ្វីខ្លះ​ចំពោះ Facebook ដែល​ត្រូវគេ Hack?​

គួររំលឹកថា ​មាស សុខសោភា​ បានសម្រេច​ចិត្ត​ឈប់​ ច្រៀង​តាម​ក្លឹប​មក​ច្រៀង​ឲ្យ ផលិតកម្ម រស្មីស្ទឹង​សង្កែ ​នៅ​ឆ្នាំ​២០០៤​ លុះដល់​ឆ្នាំ​២០០៥​ នាង​បាន​ចាក​ចេញពី​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​ទៅ​ច្រៀង​នៅ ផលិតកម្ម ​U2​ ហើយ​បន្ត​ច្រៀង​ឲ្យ​ផលិតកម្ម​ M​ នៅក្នុង​ឆ្នាំ​២០០៨​។ ឆ្នាំ​២០០៩​ ចេញពី​ M ចូលក្នុងផលិតកម្ម​សាន់​ដេ​ ហើយ​នៅ​ឆ្នាំ​២០១០ រហូតមកទល់​ពេលនេះ​ នាង​ច្រៀង​ក្នុង​ផលិតកម្ម​ថោ​ន​៕ ដេវីត​