តារា​ណាខ្លះ​បាន ​កាដូ​ថ្ងៃ​ណូអែល​?

គ្រាន់តែ​ឭ​ថ្ងៃបុណ្យ​ណូអែល អ្វីដែល​នឹកឃើញ​មុនគេ​នោះ គ្មានអ្វី​ក្រៅតែពី​ការចង់បាន​កាដូ​នោះ ឡើយ ហើយ​កាដូ​នោះ​ប្រហែល​មានតែ​បុរសៗ​ឲ្យ​ទៅ​មនុស្ស​ស្រី​ផង​ក៏​មិនដឹង ។ សម្រាប់​អ្នកសិល្បៈ មួយចំនួន​វិញ​ក៏​ដូចគ្នា​ដែរ ប្រាកដជា​ទទួលបាន​កា​ដូ​ដូចគ្នា ។​ ខាងក្រោម​នេះ ជា​វីដេអូ​បញ្ជាក់​ពី​តារា​ស្រី​ស្រស់ស្អាត​ពីរ​ដួង ដែល​ទទួលបាន​កាដូ​ថ្ងៃ​ណូអែល​៖

១. ប៉េ​នី យ៉ាំង​
​តារា​ស្រី​ហ៊ាន​បញ្ចេញ​សាច់​សខ្ចី និង​ពូកែ​សិច​ស៊ី ប៉េ​នី យ៉ាំង បាន​បង្ហោះ​វីដេអូ​របស់ខ្លួន​មួយ ដែលមាន​រយៈពេល ២ នាទី និង ៩ វិនាទី ដោយ​បង្ហាញ​ពី​កាដូ​ដែល​នាង​ទទួលបាន​ក្នុង ថ្ងៃ​ណូអែល​នេះ ។ កាដូ​ដែល​នាង​ទទួលបាន​នោះ មិនត្រូវ​បាន ប៉េ​នី យ៉ាំង បញ្ជាក់​ឡើយ​ថា​ជា​អ្វីខ្លះ គ្រាន់តែ​យើង​អាច​ដឹង​ត្រឹម​ថា កាដូ​ទាំងនោះ​មាន​ចំនួន​ច្រើន​គួរសម ។ ទន្ទឹមនឹង​គ្នា​នេះ យ៉ាំង បាន​សរសេរ​ភ្ជាប់​មក​ជាមួយនឹង​វីដេអូ​នេះ​ថា «​ហាហា រីករាយ​ថ្ងៃបុណ្យ​ណូអែល​ទាំងអស់គ្នា​» តែ​សម្រាប់​ការបើក​កាដូ​របស់ ប៉េ​នី យ៉ាំង វិញ ហាក់ មិនសូវ​ជា​សប្បាយ​ចិត្តខ្លាំង​ប៉ុន្មាន ដូច​អ្វីដែល នាង​បាន​សរសេរ​ឡើយ ដែល​នេះ​ប្រហែលជា​មកពី​កាដូ​ទាំងនោះ មិនទាន់​ពេញចិត្ត​នាង ខ្លាំង​ក៏​ថា​បាន ។​

តារា​ណាខ្លះ​បាន ​កាដូ​ថ្ងៃ​ណូអែល​?

តារា​ណាខ្លះ​បាន ​កាដូ​ថ្ងៃ​ណូអែល​?

តារា​ណាខ្លះ​បាន ​កាដូ​ថ្ងៃ​ណូអែល​?

Haha happy x’mas day all Nop

Posted by Benne Yang on Thursday, December 24, 2015

២. ឌុ​ច លីដា​
​តារា​សម្ដែង​ស្រី​វ័យក្មេង និង​មាន​ប្រជាប្រិយភាព​ខ្ពស់​ក្នុង​ស្រទាប់​អ្នកសិល្បៈ​ដូចគ្នា ឌុ​ច លីដា ក៏បាន​ចូលរួម​ក្នុង​ថ្ងៃបុណ្យ​ណូអែល​នេះ​ផងដែរ ជាពិសេស​នាង​ថែមទាំង​ទទួលបាន​កាដូ​ថែម ទៀតផង ។ បើតាម​វីដេអូ​ដែល​បង្ហាញ​ពី​ការទទួលបាន​កាដូ​រប​ស់​នាង ដែលមាន​រយៈពេល ១ នាទី​គត់ បានបង្ហាញ​ពី​ភាព​រីករាយ​របស់ លីដា ចំពោះ​កាដូ​ដែលមាន​ពីរ​ជាន់​នេះ​យ៉ាងខ្លាំង ហើយ​នៅពេលដែល​ដឹងថា ជា​ខោ​ក្នុងនោះ​ទៀតសោត នាង​រឹតតែ​រីករាយ និង​អៀន​លើស​ដើម​ថែម ទៀតផង ។ ទន្ទឹមនឹង​ការរីករាយ​នេះ លីដា ក៏បាន​សរសេរ​ភ្ជាប់​មកជា​មួយ​នៅ​ពាក្យ​មួយចំនួន ផងដែរ ដោយ​នាង​បានសរសេរថា «​ធ្វើបាន​អូន​ណាស់ តែ​អរគុណ​ដេ​ល​ដឹងចិត្ត​ណាស់ Kim Mouy» ។ ខេមរា​

តារា​ណាខ្លះ​បាន ​កាដូ​ថ្ងៃ​ណូអែល​?

តារា​ណាខ្លះ​បាន ​កាដូ​ថ្ងៃ​ណូអែល​?

 

Lika Mot Lida Duch happy marry Christmas

Posted by Kim Mouy on Friday, December 25, 2015