លោក យ៉ង សំាងកុមារ ប្រកាសជាផ្លូវការ លាលែងតំណែង ទៅប្រឡូកក្នុង ឆាកនយោបាយ

ភ្នំពេញ៖ ប្រធានអង្គការ សេដាក លោក យ៉ង សំាងកុមារនៅ ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ  បានប្រកាសពីការ លាលែងតំណែង ពីប្រធានអង្កការ ទៅចូលរួមឆាក នយោបាយវិញ ព្រោះលោកបានឃើញ ពីចំណុចខ្វះចន្លោះ ប្រហោងរបស់រាជរដ្ឋាភិបាល ចំពោះវិស័យកសិកម្មដែល ជាវិស័យមួយយ៉ាងសំខាន់សម្រាប់កម្ពុជា។

ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី ២៨ធ្នូ ក្រោយបញ្ចប់សមាជប្រចាំឆ្នាំ២០១៥ របស់អង្គការ សេដាក នៅមជ្ឈមណ្ឌលសហប្រតិបតិ្តការកម្ពុជា-ជប៉ុន លោកយ៉ង សាំងកុមារ បានថ្លែងថា មូលហេតុដែលលោក សម្រេចចិត្តឈប់ពីប្រធានអង្គការមួយដោយសារតែលោកអស់អាណត្តិ ពិសេសមើលឃើញពីចំណុចខ្វះខាត ក្នុងការអប់រំបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលលើវិស័យ កសិកម្មក្នុងគោលនយោបាយរបស់ខ្លួន។

លោកថា បន្ទាប់ពីឈប់ធ្វើជាប្រធានអង្គការសេដាកលោកនឹងចួលរួមជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ ហើយកក្តាដែលសម្រេចចិត្តចូលរួមក្នុងឆាកនយោបាយនោះដោយសារតែសម្លឹងឃើញថា កម្ពុជាកង្វះខាងផ្នែក កសិកម្ម ដែលតួនាទីលោកក៏ដូចជាបទពិសោធន៍ អាចជួយធ្វើបទបង្ហាញតាមរយៈ សារនយោបាយដើម្បី ទទួលបានសន្លឹកឆ្នោត ។

លោកបញ្ជាក់ថា« តាមពិតអ្វីដែលខ្ញុំនឹងបន្តធ្វើជាមួយគណបក្សនយោបាយនោះ (គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន) មិនខុសពីអ្វីដែលខ្ញុំធ្វើនៅអង្គការសេដាកនោះទេ ។ ខ្ញុំយល់ឃើញថាអ្វីដែលខ្ញុំធ្វើ ជាមួយសេដាក ខ្ញុំមានបទពិសោធន៍ ខ្ញុំមានគំរូល្អៗ ខ្ញុំចង់យកគំរូ នឹងទៅពង្រីកនៅទូទំាងប្រទេស ប៉ុន្តែដើម្បីយកគំរូនេះ ទៅពង្រីក នៅទូទាំងប្រទេសបាន ចាំបាច់ត្រូវយកទៅពង្រីកការងារហ្នឹង។  បើយើងធ្វើការពង្រីការងារ កសិកម្មនឹងដូច សេដាក ពិបាកណាស់ បើយើងពឹងលុយបរទេសដែលយើងពឹងមានការ ចូលរួមតែបន្តិចបន្តួចពីអ្នកស្រឡាញ់នោះ ពិបាកណាស់ ។ អីចឹងខ្ញុំនឹងធ្វើការការងាដែលយើងធ្វើការតស៊ូក្នុង គោលនយោបាយដើម្បីជួយឲ្យកសិករខ្មែរ ពិតប្រាកដ”។

លោក យ៉ង សំាងកុមារ បានលើកឡើងទៀតថា នៅពេលដែលកម្ពុជាមានជំនាញកសិកម្ម មានចំណេះដឹងខ្ពស់ នឹងអាច នាំទៅក្នុងបណ្តាទីផ្សារនានាក្នុងពិភពលោក  ព្រោះ យុវជននៅតាមជនបទមានចំនួនច្រើន ក្នុងមួយឆ្នាំៗ ដែលសក្តានុពលខ្ពស់ ប៉ុន្តែដោយសារស្ថានភាពអប់រំនាពេលកន្លងមក មិនអាចឲ្យពួកគាត់ចាប់យកមុខរបរ ដោយ ខ្លួនឯងមួយបាន ។   

គួរបញ្ជាក់ថា ប្រធានអង្គការសេដាកដែលនឹងទទួលបន្តដំណែងពីលោក យ៉ង សាំងកុមារ គឺ លោក សម វិទូ ។
សូមបញ្ជាក់ថា សេដាកមានឈ្មោះពេញ គឺមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ជាអង្គការដែលធ្វើការ ឈានមុខគេផ្នែកកសិកម្មសរីរាង្គ និងការអភិវឌ្ឍន៍ជនបទ។ សេដាកបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ ១៩៩៧ ដោយមានការគាំទ្រដំបូងពីអង្គការបារាំងមានឈ្មោះថា ហ្គ្រេត (GRET)ដែលផ្តួចផ្តើមគំនិតដោយ លោក យ៉ង សាំងកុមារផ្ទាល់តែម្តង៕

លោក យ៉ង សំាងកុមារ ប្រកាសជាផ្លូវការ លាលែងតំណែង ទៅប្រឡូកក្នុង ឆាកនយោបាយ

លោក យ៉ង សំាងកុមារ ប្រកាសជាផ្លូវការ លាលែងតំណែង ទៅប្រឡូកក្នុង ឆាកនយោបាយ