ខឹងគេថា រឿងញៀនថ្នាំ និងកុំឲ្យអារដៃខ្លួនឯង ទាញកាំបិតបុ័ងតោ កាប់គេរងរបួស

តាកែវ ៖ យុវជនស្ទាវញៀនថ្នាំម្នាក់ បានទាញបុ័ងតោ កាប់ទៅលើអ្នកជិតខាង បណ្តាលឲ្យរង របួសជា ទម្ងន់ ដោយសារតែខឹងនឹងគេប្រាប់ កុំឲ្យប្រើប្រាស់គ្រឿងញៀន និងឃាត់កុំឲ្យអាដៃខ្លួនឯងតទៅទៀត ។

ហេតុការណ៏ជនសង្ស័យញៀនថ្នាំ យកកាំបិតបុ័ងតោ ទៅកាប់បុរសវ័យចំណាស់ ឲ្យរងរបួសជាទម្ងន់ បានកើតឡើង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៥ នៅឃុំពត់ស ស្រុកបាទិ ហើយនៅព្រឹកថ្ងៃ ចន្ទ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៥ នេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ចូនមកកាន់ តុលាការខេត្តតាកែវ ។

យោងតាមសមត្ថកិច្ចខេត្តតាកែវ បានថ្លែងឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច បញ្ចូនទៅកាន់ តុលាការមានឈ្មោះ វ៉ាន់ ភក្ដី ភេទប្រុស អាយុ២៨ ឆ្នាំ មានទីលំនៅក្នុងភូមិចំបក់ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ មានមុខរបមិនពិតប្រាកដ ដោយឡែកជនរងគ្រោះឈ្មោះ ដូ ភារុណ អាយុ៤៤ ឆ្នាំ រស់ នៅភូមិឃុំជាមួយគ្នា ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យកំពុងតែញៀនថ្នាំ និងបានយកឡាមមកអារកដៃ ខ្លួនឯង ពេលឃើញសកម្មភាពបែបនេះ ជនរងគ្រោះក៏មកស្ដីបន្ទោស និងឃាត់កុំឲ្យអារកដៃខ្លួន ឯងទៅទៀត។ ក៏ប៉ុន្តែយុវជនញៀនថ្នាំ ក៏ខឹងហើយបានយកកាំបិតបុ័ងតោ កាប់ឲ្យបុរសវ័យចំណាស់ នោះ ឲ្យរងរបួសស្មាខាងឆ្វេងដាច់ប្រហែល១០ សង់ទីម៉ែត្រ និងរបួសដៃដាច់ប្រវែង៤សង់ទីម៉ែត្រ។

គួរបបញ្ជាក់ថា ជនសង្ស័យគឺជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ហើយក៏ធ្លាប់ជាប់ពន្ធនាគារ នៅខេត្ត ព្រះសីហនុ រយៈពេល៩ខែ ដោយសារតែប្រើការប្រើប្រាស់ ថ្នាំញៀននេះផងដែរ៕

ខឹងគេថា រឿងញៀនថ្នាំ និងកុំឲ្យអារដៃខ្លួនឯង ទាញកាំបិតបុ័ងតោ កាប់គេរងរបួស